
ដំណឹងដ៏រំភើបសម្រាប់អតិថិជនថ្មី! 🎉 បើកគណនីសន្សំថ្មី ជាមួយធនាគារ អ៊ូរី ទទួលបានប្រាក់១០,០០០ រៀល និងឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ ២,០០០,០០០ រៀល!
ការផ្តល់ជូននេះ ថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥!
ការផ្តល់ជូនទី១៖ ផ្តល់ជូនប្រាក់រង្វាន់ភ្លាមៗ ១០,០០០ រៀល សម្រាប់អតិថិជនថ្មី ១,០០០ នាក់ដំបូង
ក្លាយជាអតិថិជនថ្មី ១,០០០ នាក់ដំបូងដែលបើកគណនីសន្សំ ហើយទទួលបានប្រាក់រង្វាន់ភ្លាមៗ ១០,០០០ រៀល! ប្រាក់រង្វាន់នេះត្រូវបានផ្តល់ជូនតាមប្រព័ន្ធពិន្ទុ ដែលអតិថិជននឹងទទួលបានពិន្ទុបន្ថែមសម្រាប់ការធ្វើសកម្មភាពផ្សេងៗ។
អនុវត្តចំពោះ៖ អតិថិជនបើក គណនីសន្សំសង្ឃឹម គណនី Hi5 ឬ គណនីសន្សំផ្លឹស និងចុះឈ្មោះប្រើប្រាស់ WOORI Bank Mobile
របៀបទទួលបានពិន្ទុ៖
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក៖ ទទួលបាន ១ ពិន្ទុ។
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក + បើកគណនីបញ្ញើមានកាលកំណត់៖ ទទួលបាន ២ ពិន្ទុ។
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក + ទទួលបានឥណទាន៖ ទទួលបាន ៣ ពិន្ទុ។
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក + បើកគណនីបញ្ញើមានកាលកំណត់ + ទទួលបានឥណទាន៖ ទទួលបាន ៤ ពិន្ទុ។
👉 អតិថិជនម្នាក់អាចទទួលបានប្រាក់រង្វាន់នេះតែម្តងគត់ក្នុងយុទ្ធនាការទាំងមូល។ ការផ្តល់ជូនប្រាក់រង្វាន់នឹងធ្វើឡើងនៅខែបន្ទាប់ រហូតដល់គ្រប់ចំនួន ឬដល់ដំណាច់រយៈពេលប្រូម៉ូសិន។
ការផ្តល់ជូនទី២៖ ឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ ២,០០០,០០០ រៀល និងឱកាសឈ្នះរង្វាន់ធំរហូតដល់ ៥០ រង្វាន់ជារៀងរាល់ខែ!
ផ្តល់ជូនសម្រាប់សម្រាប់អតិថិជនបុគ្គលថ្មី ដែលបើកគណនីសន្សំ រួមមាន គណនីសង្ឃឹម ឬគណនីហាយហ្វាយ ឬគណនីសន្សំផ្លឹស
រង្វាន់ប្រចាំខែ៖
- រង្វាន់ធំ ៥០០ ដុល្លារអាមេរិក ឬ ២,០០០,០០០ រៀល (១ រង្វាន់សម្រាប់វគ្គចាប់ឆ្នោតចុងក្រោយ)
- រង្វាន់សាច់ប្រាក់ ១២៥ ដុល្លារអាមេរិក ឬ ៥០០,០០០ រៀល (១ រង្វាន់/ខែ)
- រង្វាន់សាច់ប្រាក់ ៥០ ដុល្លារអាមេរិក ឬ ២០០,០០០ រៀល (២ រង្វាន់/ខែ)
- រង្វាន់សាច់ប្រាក់ ៣០ ដុល្លារអាមេរិក ឬ ១២០,០០០ រៀល (២ រង្វាន់/ខែ)
- រង្វាន់សាច់ប្រាក់ ២០ ដុល្លារអាមេរិក ឬ ៨០,០០០ រៀល (៥ រង្វាន់/ខែ)
- កាដូ Wibee Gift Set ឬសមមូល ១០ ដុល្លារអាមេរិកក្នុងមួយឈុត (៤០ រង្វាន់/ខែ)
របៀបទទួលបានសន្លឹកឆ្នោតផ្សងសំណាង ៖
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក៖ ទទួលបាន ១ ពិន្ទុ (= ១ សន្លឹកឆ្នោត)។
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក + បើកគណនីបញ្ញើមានកាលកំណត់៖ ទទួលបាន ២ ពិន្ទុ (= ២ សន្លឹកឆ្នោត)។
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក + ទទួលបានឥណទាន៖ ទទួលបាន ៣ ពិន្ទុ (= ៣ សន្លឹកឆ្នោត)។
- មានសមតុល្យមធ្យមប្រចាំថ្ងៃយ៉ាងតិច ១០ ដុល្លារអាមេរិក + បើកគណនីបញ្ញើមានកាលកំណត់ + ទទួលបានឥណទាន៖ ទទួលបាន ៤ ពិន្ទុ (= ៤ សន្លឹកឆ្នោត)។
👉 រង្វាន់ធំ (៥០០ ដុល្លារអាមេរិក ឬ ២,០០០,០០០ រៀល) នឹងត្រូវចាប់ឆ្នោតក្នុងវគ្គចុងក្រោយ ក្នុងខែធ្នូ ឆ្នាំ២០២៥។
👉 អតិថិជនម្នាក់អាចឈ្នះរង្វាន់ចាប់ឆ្នោតបានតែម្តងគត់ លើកលែងតែរង្វាន់ធំ ដែលអាចផ្តល់ជូនអ្នកឈ្នះដដែល។
👉 ការចាប់ឆ្នោតនឹងធ្វើឡើងជារៀងរាល់ខែ នៅខែបន្ទាប់។
ចំណាំសំខាន់ៗ៖
- គណនីដែលបិទ ឬអសកម្ម នឹងមិនមានសិទ្ធិចូលរួមចាប់ឆ្នោតឡើយ។
- រង្វាន់សាច់ប្រាក់នឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគារ អ៊ូរី របស់អ្នកឈ្នះ។
- សម្រាប់រង្វាន់ដែលមានតម្លៃ ១២៥ ដុល្លារអាមេរិកឡើងទៅ អ្នកឈ្នះអាចនឹងត្រូវបានស្នើសុំឱ្យថតរូបនៅពេលប្រគល់រង្វាន់ និងបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម។
- អតិថិជនត្រូវតែបញ្ជាក់ការទទួលរង្វាន់ក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសឈ្មោះអ្នកឈ្នះ បើមិនដូច្នោះទេ រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃៈ។ ក្នុងករណីនេះ ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ ហើយអតិថិជននឹងមិនមានសិទ្ធិជំទាស់ឡើយ។
- អតិថិជនត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬឯកសារផ្សេងទៀតដែលត្រូវបានអនុញ្ញាតដែលអាចបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ។ ប្រសិនបើអតិថិជនមិនអាចផ្តល់ឯកសារត្រឹមត្រូវដើម្បីបញ្ជាក់ភាពជាម្ចាស់គណនីរបស់ពួកគេ នោះអតិថិជននឹងមិនត្រូវបានផ្តល់រង្វាន់ឡើយ។
- រង្វាន់ដែលទទួលបានមិនអាចប្តូរ ឬផ្ទេរទៅឱ្យអ្នកផ្សេងបានទេ លើកលែងតែមានហេតុផលត្រឹមត្រូវ និងឯកសារត្រឹមត្រូវបញ្ជាក់សិទ្ធិទទួល។
- ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិនមុនកាលកំណត់ប្រសិនបើចាំបាច់ ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។

