គណៈកម្មាធិការប្រតិបត្តិរបស់យើង

MR. JU SUG KANG, អគ្គនាយកប្រតិបត្តិ

លោក Kang បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិន ពីសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University)។ លោកបានចាប់ផ្តើមអាជីពការងារនៅ ធនាគារ អ៊ូរី (ប្រទេសកូរ៉េ) ក្នុងឆ្នាំ 1998។ ក្នុងរយៈពេល 28ឆ្នាំ នៃអាជីពការងាររបស់លោកជាមួយធនាគារ អ៊ូរី លោកបានកាន់មុខតំណែងសំខាន់ៗជាច្រើន រួមទាំងតួនាទីជាមន្ត្រីផ្នែកហិរញ្ញវត្ថុ នៅធនាគារ អ៊ូរី (ប្រទេសចិន) ផងដែរ។ លោក មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសកល (Global Strategy Management) រួមជាមួយពិសោធន៍អនុវត្តផ្ទាល់ដែលទទួលបានតាមរយៈការដឹកនាំសាខា និងមុខតំណែងផ្សេងៗនៅការិយាល័យកណ្តាល រួមមានផ្នែកយុទ្ធសាស្ត្រធនធានមនុស្ស និងការបណ្តុះបណ្តាលផងដែរ។

នៅខែកុម្ភៈ ឆ្នាំ 2026 លោក Kang បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា លើការតែងតាំងជាអគ្គនាយកប្រតិបត្តិ (CEO) របស់ធនាគារ អ៊ូរី (ខេមបូឌា)​ម.ក

MR. JU SUG KANG
MR. JU SUG KANG

MR. DONG WOO SHIN, អគ្គនាយកហិរញ្ញវត្ថុ

លោក Shin បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Kyonggi នៃប្រទេសកូរ៉េ ក្នុងឆ្នាំ 2001។ លោកបានចាប់ផ្តើមអាជីពការងារនៅ ធនាគារ អ៊ូរី (ប្រទេសកូរ៉េ)  ក្នុងឆ្នាំ 2002 ហើយមានបទពិសោធន៍ជាង 23 ឆ្នាំ ក្នុងវិស័យធនាគារ។ លោកមានជំនាញចម្រុះដូចជា ផ្នែកលក់ ផ្នែកប្រតិបត្តិការ ការអភិវឌ្ឍផលិតផល ផ្នែកយុទ្ធសាស្ត្រ និងការរៀបចំផែនការ ព្រមទាំងផ្នែកហិរញ្ញវត្ថុ និងរតនាភិបាល (Finance and Treasury) រួមទាំងការគ្រប់គ្រងការប្តូរប្រាក់បរទេស និងការគ្រប់គ្រងមូលនិធិផងដែរ។ នៅខែកក្កដា ឆ្នាំ 2023 លោក Shin ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុ (CFO) នៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក

MR. DONG WOO SHIN
MR. DONG WOO SHIN

លោក ព្រាប ពិសិដ្ឋ, អគ្គនាយកប្រតិបត្តិការ

លោក ពិសិដ្ឋ មានបទពិសោធន៍ច្រើនជាងមួយទសវត្សរ៍លើវិស័យអភិវឌ្ឍន៍ បម្រើអតិថិជន ការគ្រប់គ្រងកម្មវិធីឧបត្ថម្ភ ទំនាក់ទំនងសាធារណៈនិងរដ្ឋបាល ព្រមទាំងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ មុនពេលដែលលោកបានចូលខ្លួនប្រលូកក្នុងវិស័យហិរញ្ញវត្ថុ។ អាជីពរបស់លោកជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺចាប់ផ្តើមតាំងពីឆ្នាំ 2008។​ មុនពេលលោកបានចាប់ផ្ដើមការងានៅទីនេះ លោកធ្លាប់បានបម្រើការងារឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (កម្ពុជា) និងជាលេខាធិការដ្ឋានមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ លោក ពិសិដ្ឋ បានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Anglia Ruskin, Global FTMS Campus នៅប្រទេសសិង្ហបុរី ។ លោកក៏មានបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងសហគ្រាស និងវិញ្ញាបត្ររងនៃវិជ្ជាជីវៈច្បាប់ មកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ព្រាប ពិសិដ្ឋ
លោក ព្រាប ពិសិដ្ឋ

លោកស្រី តុប សុក្រសម្ភារ, អគ្គនាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី សម្ភារ បានចូលបម្រើការងារជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅក្នុងឆ្នាំ 2002 ក្នុងតួនាទីជានាយិកា ហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាល។ លោកស្រីបានទទួលតំណែងជាអគ្គនាយិកាប្រតិបត្តិការក្នុងឆ្នាំ2008 ហើយក្រោយមកក៏ផ្លាស់ប្តូរតួនាទីទៅជាអគ្គនាយិកាគ្រប់គ្រងហានិភ័យចាប់តាំងពីខែមេសា ឆ្នាំ2021។ មុនពេលលោកស្រី ចូលបម្រើការងារជាមួយធនាគារ អ៊ូរី លោកស្រីក៏ធ្លាប់ជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន Ernst & Young និង PWC Cambodia​ ។ បច្ចុប្បន្នលោកស្រី គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ លោកស្រីមានបទពិសោធន៍ជាង 20ឆ្នាំ លើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ការគ្រប់គ្រង យុទ្ធសាស្ត្រនិងផែនការធុរកិច្ច សវនកម្ម រដ្ឋបាល និងផ្នែកទំនាក់ទំនង។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសកលវិទ្យាល័យជាតិ គ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រីក៏បានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និងរដ្ឋបាល ពីមហាវិទ្យាល័យ Noisy Le Grand នៃប្រទេសបារាំងផងដែរ។

លោកស្រី តុប សុក្រសម្ភារ
លោកស្រី តុប សុក្រសម្ភារ

លោក គីម ឆាងយូ, អគ្គនាយកឌីជីថល

លោក Kim បានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Michigan State នៃសហរដ្ឋអាមេរិក ក្នុង 2010 និង សញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពី វិទ្យាស្ថាន​ ខេឌីអាយ (KDI) នៃ ផ្នែកគ្រប់គ្រង និង គោលនយោបាយសាធារណៈ នៃ ប្រទេសកូរ៉េ ក្នុងឆ្នាំ 2011។ លោកបានចូលបម្រើការងារនៅ ធនាគារ អ៊ូរី (កូរ៉េ) ក្នុងឆ្នាំ 2003 ហើយលោកបានបន្តអាជីពជាមួយ ធនាគារ អ៊ូរី (កូរ៉េ) រហូតមកដល់បច្ចុប្បន្ន ជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។ មុនពេល លោក Kim ត្រូវបានតែងតាំងជាអគ្គនាយកឌីជ៊ីថលរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅដើមឆ្នាំ 2025 លោកបានធ្វើការនៅក្នុងតួនាទីជាអគ្គនាយករងហិរញ្ញវត្ថុ។

MR. KIM CHANG YOU
MR. KIM CHANG YOU

អ៊ាត ចិត្រាសូរិវង្ស, អគ្គនាយកព័ត៌មានវិទ្យា

លោក សូរិវង្ស បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពាណិជ្ជកម្ម ផ្នែកគ្រប់គ្រងទូទៅ ​ពីសាកលវិទ្យាល័យ Charles Strurt ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ 2024​ និង​ បរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ ន័រតុន នៅក្នុងឆ្នាំពីឆ្នាំ 2006។ ជាមួយបទពិសោធន៍ជាង20ឆ្នាំ ក្នុងការដឹកនាំ​យុទ្ធសាស្ត្រលើការផ្លាស់ប្ដូរក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មរចនាសម្ព័ន្ធបច្ចេកវិទ្យា និងការពារប្រព័ន្ធសុវត្ថិភាពព័ត៌មានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយត្រូវបានទទួលស្គាល់ជា អគ្គនាយកព័ត៌មានវិទ្យា ឆ្មើមមួយរូបក្នុងចំណាត់ថ្នាក់កំពូលទាំង១០ នៃសេវាកម្មហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍ (2018)។ លោកក៏មានមុខតំណែងខ្ពស់ជា អគ្គនាយកព័ត៌មានវិទ្យា ប្រធាននាយកដ្ឋានសាវនកម្មព័ត៌មានវិទ្យា ប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា និងអ្នកប្រឹក្សាព័ត៌មានវិទ្យាឯករាជ្យ។ នៅឆ្នាំ 2025 លោកត្រូវបាន​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក តែងតាំងជា អគ្គនាយកព័ត៌មានវិទ្យា (CIO)។ ​

អ៊ាត ចិត្រាសូរិវង្ស
អ៊ាត ចិត្រាសូរិវង្ស

លោក សុផល សុផាត , អគ្គនាយកឥណទាន

លោក សុផាត បានចូលបម្រើការងារជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅក្នុងឆ្នាំ 2025 ដែលមានមុខតំណែងជា អគ្គនាយកឥណទាន។ លោកបានបញ្ចប់ការសិក្សា និងទទួល បានសញ្ញាបត្រថ្នាក់អនុបណ្ឌិតធុរកិច្ច ពីសាកលវិទ្យាល័យន័រតុន និង ពីសាកលវិទ្យាល័យ អាតេណេអូ ដឺ ហ្សូបូអង់ហ្គា (Ateneo De Zamboanga) នៅឆ្នាំ 2003។ លើសពីនេះ លោកមាន បទពិសោធន៍ការងារនៅវិស័យហិរញ្ញវត្ថុប្រមាណជាង 26ឆ្នាំ ដោយបានកាន់មុខតំណែងជាន់ខ្ពស់ដូចជា អគ្គនាយករងគ្រប់គ្រង ឥណទាន អគ្គនាយកប្រតិបត្តិការ និងប្រធាននាយកដ្ឋានឥណទាន ដែលការដឹកនាំរបស់លោកបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុនោះ មានប្រសិទ្ធភាពខ្ពស់បំផុត។

លោក សុផល សុផាត
លោក សុផល សុផាត

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

ទាញយកកម្មវិធី WOORI BANK Mobile

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង