ស្នើឥណទាន ជាមួយធានារ៉ាប់រង និងទទួលបានកាដូជាច្រើននៅ ធនាគារ អ៊ូរី!

សូមណែនាំ ការផ្តល់ជូនពិសេសសម្រាប់អតិថិជនឥណទានដែលជ្រើសរើសការការពារជាមួយ Loan Shield ឬធានារ៉ាប់រង Endowment Insurance។ ទទួលបាននូវទំនុក ចិត្ត និងរង្វាន់គួរឱ្យរំភើប នៅពេលដែលអតិថិជនជ្រើសរើសផលិតផលធានាឥណទានរបស់អ្នកថ្ងៃនេះ!

ធនាគារ អ៊ូរី ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងជីវិតជាមួយឥណទានធនាគារ ដើម្បីផ្តល់ភាពទមនុកចិត្តដល់អតិថិជនប្រាក់កម្ចី ដោយផ្ទេរនូវហានិភ័យទៅដៃគូធានារ៉ាប់រងរបស់យើង ជាមួយ Dai-ichi Life Cambodia។

📅 រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 18 សីហា ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2025

 

📝 លក្ខខណ្ឌសម្រាប់អតិថិជនបំពេញលក្ខខណ្ឌ៖

  • អតិថិជនឥណទានដែលមានចំនួនពី USD 10,000 ដល់ USD 20,000 ហើយបានទិញធានារ៉ាប់រងជីវិតឥណទាន (LoanShield) នឹងមានសិទ្ធិទទួលកាដូដបទឹក ចំនួន ០១។
  • អតិថិជនឥណទានដែលមានចំនួនពី USD 20,001 ដល់ USD 50,000 ឬខ្ពស់ជាងនេះ ហើយបានទិញផលិតផលធានារ៉ាប់រងមួយណាមួយ មិនថា LoanShield ឬ Endowment ក៏ដោយ នឹងមានសិទ្ធិទទួលកាដូ ដបទឹក ចំនួន ០១ និងកាបូប Tote Bag ចំនួន ០១។
  • ចំនួនមានកំណត់សម្រាប់អតិថិជន 150 នាក់ដំបូងប៉ុណ្ណោះ។
  • អាចទទួលបាននៅសាខាដែលបានអនុវត្តកម្មវិធី Bancassurance ប៉ុណ្ណោះ។
  • ផ្តល់សិទ្ធិសម្រាប់តែអតិថិជន “បុគ្គល” ដែលធ្វើការប្រើប្រាស់ផលិតផល ធានារ៉ាប់រងលើប្រាក់កម្ចី (LoanShield) ឬ ធានារ៉ាប់រង
  • ទាយជ្ជទាន (Endowment) តាមរយៈធនាគារ អ៊ូរី ។
  • អតិថិជន “បុគ្គល” សំដៅលើអតិថិជនប្រាក់កម្ចីថ្មី ឬអតិថិជនប្រាក់កម្ចីដែលមានស្រាប់តែប៉ុណ្ណោះ។
  • អតិថិជនម្នាក់ អាចទទួលយកប្រូម៉ូសិននេះបានតែម្តងគត់ក្នុងមួយយុទ្ធនាការទាំងមូល (មកមុន បានមុន និងស្របតាមលក្ខខណ្ឌ)។
  • អតិថិជននឹងទទួលបានកាដូពិសេសនេះ ក្រោយពីផុតរយៈពេល 30ថ្ងៃ នៃការសាកល្បង (Free-look Period) ដោយមិនមានការលុបចោល ឬស្នើបញ្ឈប់នូវកិច្ចសន្យាធានារ៉ាប់រងសម្រាប់គ្រប់ផលិតផលអនុវត្តដូចបានចែងក្នុងលក្ខន្តិកៈ។
  • របាយការណ៍ស្តុក និងទិន្នន័យការប្រគល់ “កាដូពិសេស” ជូនដល់អតិថិជនស្ថិតក្រោមការសម្របសម្រួលរបស់បុគ្គលិកផ្នែកលក់ធានារ៉ាប់រង (Insurance Sales Staff) នៃសាខានីមួយៗ។
  • ធនាគារ អ៊ូរី សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លក្ខន្តិកៈ ឬ បញ្ចប់យុទ្ធនាការប្រូម៉ូសិនមុនកាលកំណត់ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ក្នុងករណីចាំបាច់៕

📍 ទីតាំងចូលរួម

សូមទៅកាន់សាខា Bancassurance ដែលនៅជិតអ្នកបំផុត ដើម្បីស្វែងយល់បន្ថែម និងចូលរួមកម្មវិធី។ ក្រុមការងាររបស់យើងរួចរាល់ក្នុងការណែនាំអ្នក និងជួយអ្នកធានាឥណទានជាមួយការការពារដែលល្អបំផុតសម្រាប់អ្នក។

Share