
ការផ្តល់ជូនពិសេសជាមួយនឹងការចាប់រង្វាន់ប្រចាំខែសម្រាប់ពាណិជ្ជករ WOORI KHQR ទាំងអស់!
រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃទី ០៨ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦។
រង្វាន់ប្រចាំខែ
ផ្តល់ជូនរង្វាន់ចំនួន ៤៤ រង្វាន់ ជារៀងរាល់ខែដល់ពាណិជ្ជករដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់៖
| ល.រ | ចំនួនប្រតិបត្តិការ | រង្វាន់ | ចំនួនរង្វាន់ក្នុងមួយខែ |
|---|---|---|---|
| 1 | 5 ដងឡើងទៅ | 5 ដុល្លារ ឬ 2 ម៉ឺនរៀល | 30 រង្វាន់ |
| 2 | 30 ដងឡើងទៅ | 10 ដុល្លារ ឬ 4 ម៉ឺនរៀល | 10 រង្វាន់ |
| 3 | 50 ដងឡើងទៅ | 20 ដុល្លារ ឬ 8 ម៉ឺនរៀល | 1 រង្វាន់ |
| 4 | 100 ដងឡើងទៅ | 30 ដុល្លារ ឬ 12 ម៉ឺនរៀល | 1 រង្វាន់ |
| 5 | 150 ដងឡើងទៅ | 50 ដុល្លារ ឬ 20 ម៉ឺនរៀល | 1 រង្វាន់ |
| 6 | 200 ដងឡើងទៅ | 100 ដុល្លារ ឬ 400 ម៉ឺនរៀល | 1 រង្វាន់ |
លក្ខខណ្ឌតម្រូវ៖
- ប្រភេទពាណិជ្ជករ៖ ផ្តល់ជូនសម្រាប់ពាណិជ្ជករចាស់, ពាណិជ្ជករថ្មី, ពាណិជ្ជករដៃគូបញ្ចុះតម្លៃ, ការ៉ាស់សាំង (តាំងបង្ហាញKHQR ខ្នាតធំ) និងពាណិជ្ជករដែលចាប់ផ្តើមមានប្រតិបត្តិការឡើងវិញ ។
- សមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនី ៖
- ពាណិជ្ជករចាស់, ពាណិជ្ជករដៃគូបញ្ចុះតម្លៃ និងការ៉ាស់សាំង៖ យ៉ាងហោចណាស់ ១០០ ដុល្លារ ឬ ៤០ ម៉ឺនរៀល។
- ពាណិជ្ជករថ្មី និងពាណិជ្ជករដែលចាប់ផ្តើមមានប្រតិបត្តិការឡើងវិញ៖ យ៉ាងហោចណាស់ ៥០ ដុល្លារ ឬ ២០ ម៉ឺនរៀល។
- ប្រតិបត្តិការ៖ ត្រូវមានប្រតិបត្តិការយ៉ាងហោចណាស់ ៥ ដងក្នុងមួយខែ ដោយមានទឹកប្រាក់ចាប់ពី ១ ដុល្លារ ឬ ៤,០០០ រៀលឡើងទៅ (រាប់បញ្ចូលទាំងការស្កេនទូទាត់ពីគ្រប់ធនាគារ)។
- ការកំណត់ប្រតិបត្តិការ៖ ប្រតិបត្តិការពីអ្នកស្កេនដដែល នឹងត្រូវបានរាប់តែ ១ ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ (ការស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។
- ការកំណត់រង្វាន់៖ អតិថិជនម្នាក់អាចទទួលបានរង្វាន់សាច់ប្រាក់តែ ១ ដងប៉ុណ្ណោះក្នុងអំឡុងពេលប្រូម៉ូសិន។
- ការចាប់រង្វាន់៖ នឹងធ្វើឡើងក្នុងអំឡុង ៥ សប្តាហ៍បន្ទាប់នៃខែនីមួយៗ។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

