២០២៥
2025
២០២៥
2025
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា និងជាសមាជិកនៃគ្រួសារធនាគារ អ៊ូរី ដែលជាធនាគារដ៏ល្បីល្បាញមួយនៅប្រទេសកូរ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1899 មកម្ល៉េះ។
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពអតិថិជនឱ្យកាន់តែប្រសើរឡើង តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល និងវៃឆ្លាត គួបផ្សំនឹងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន។
នៅក្នុងខែវិច្ឆិកា ឆ្នាំ2021 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានទទួលអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងបានដាក់ដំណើរការជាផ្លូវការចាប់ពីខែមករា ឆ្នាំ2022 តទៅ។
យើងកំពុងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ អភិវឌ្ឍសហគមន៍ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម តាមរយៈការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងការផ្តល់ត្រឡប់ទៅកាន់ប្រជាជន កម្ពុជា ក៏ដូចជាភាគទុនិករបស់យើង។ យើងជឿជាក់យ៉ាងមុតមាំថា យើងអាចទទួលបានជោគជ័យ លុះត្រាតែ អតិថិជន ដៃគូអាជីវកម្ម សហគមន៍ និងបុគ្គលិករបស់យើង សម្រេចបាននូវជោគជ័យរបស់ពួកគេដូចគ្នា។
គិតត្រឹមខែ ធ្នូ ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនដល់ 140 សាខាទូទាំងប្រទេស ព្រមទាំងបណ្តាញ ATM/Self-banking រហូតដល់ជាង 120 ម៉ាស៊ីន។