
តើអ្នកជាពាណិជ្ជករដែលកំពុងប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ WOORI KHQR មែនទេ? នេះគឺជាឱកាសដ៏ពិសេសសម្រាប់អ្នកក្នុងការទទួលប្រាក់រង្វាន់រហូតដល់ 1 លានរៀល សរុប ៦ រង្វាន់ក្នុង១ខែ!
ការផ្តល់ជូននេះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ២០២៦។
រង្វាន់ប្រចាំខែ
-
១,០០០,០០០ រៀល = ៣ រង្វាន់ក្នុងមួយខែ
-
៤០០,០០០ រៀល = ៣ រង្វាន់ក្នុងមួយខែ
ប្រភេទអតិថិជនដែលមានសិទ្ធិទទួលបាន៖
កម្មវិធីនេះបើកជូនសម្រាប់ពាណិជ្ជករទូទៅ (អតិថិជនបុគ្គល) រួមមាន៖
- ពាណិជ្ជករថ្មី
- ពាណិជ្ជករចាស់
- ពាណិជ្ជករដៃគូបញ្ចុះតម្លៃ និងការ៉ាស់សាំង (Big Standee)
- ពាណិជ្ជករចាប់ផ្តើមមានប្រតិបត្តិការឡើងវិញ (Turn-to-Active) ដែលមិនមានប្រតិបត្តិការក្នុងរយៈពេល 02 ខែចុងក្រោយ ចាប់តាំងពីខែឧសភា ឆ្នាំ 2026។
លក្ខខណ្ឌតម្រូវ៖
- សមតុល្យគណនី៖ ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីសន្សំយ៉ាងហោចណាស់ 100 ដុល្លារ ឬ 40 ម៉ឺនរៀល (សម្រាប់ពាណិជ្ជករចាស់, ដៃគូបញ្ចុះតម្លៃ និងការ៉ាស់សាំង) ឬយ៉ាងហោចណាស់ 50 ដុល្លារ ឬ 20 ម៉ឺនរៀល (សម្រាប់ពាណិជ្ជករថ្មី និង Turn-to-Active)។
- ចំនួនប្រតិបត្តិការ៖ ត្រូវមានប្រតិបត្តិការយ៉ាងហោចណាស់ 200 ប្រតិបត្តិការ ក្នុងមួយខែ។
- ទឹកប្រាក់ប្រតិបត្តិការ៖ ត្រូវមានប្រតិបត្តិការយ៉ាងហោចណាស់ 5 ដង ដែលមានចំនួនទឹកប្រាក់ចាប់ពី 1 ដុល្លារ ឬ 4,000 រៀល ឡើងទៅ (រាប់បញ្ចូលទាំងការស្កេនទូទាត់ពីគ្រប់ធនាគារ)។
- កំណត់ត្រាអ្នកស្កេន៖ ចំពោះប្រតិបត្តិការពីអ្នកស្កេនដូចគ្នា នឹងត្រូវបានរាប់តែ 01 ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ (ការស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។
ចំណាំ៖
- ពាណិជ្ជករឆ្នើមនឹងត្រូវបែងចែកតាមតំបន់ (ភ្នំពេញរួមទាំងខេត្តកណ្ដាល, សៀមរាប, និងបាត់ដំបង)។
- ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់អំឡុង 5 សប្តាហ៍បន្ទាប់នៃខែនីមួយៗ។
- អតិថិជនម្នាក់អាចទទួលបានសិទ្ធិឈ្នះរង្វាន់ជាសាច់ប្រាក់ 01 ដង ក្នុងអំឡុងពេលប្រូម៉ូសិន។
កុំខកខានឱកាសដ៏អស្ចារ្យនេះ! ចូលរួមបង្កើនប្រតិបត្តិការជាមួយ WOORI KHQR របស់អ្នកចាប់ពីថ្ងៃនេះតទៅ។

