
ផ្តល់ជូនជាពិសេសសម្រាប់ពាណិជ្ជករទូទៅ ដែលបានដាក់តាំងបង្ហាញ WOORI-KHQR ឲ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលប្រូម៉ូសិននេះ។
រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃទី ០៨ ខែកក្កដា ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០២៦
🎁 លក្ខខណ្ឌរង្វាន់
ឱកាសឈ្នះរង្វាន់ជាច្រើន ចំនួន ៣០ រង្វាន់ ក្នុងមួយខែ សម្រាប់ពាណិជ្ជករទូទៅ ដែលបានដាក់តាំងបង្ហាញ WOORI-KHQR បានត្រឹមត្រូវ និងបំពេញគ្រប់លក្ខខណ្ឌ៖
| ប្រភេទរង្វាន់ | ចំនួនរង្វាន់ក្នុងមួយខែ |
| ១២.៥ ដុល្លារ ឬ ៥ ម៉ឺនរៀល | ១០ រង្វាន់ |
| ឆ័ត្រតូច | ១០ រង្វាន់ |
| ឆ័ត្រធំ | ១០ រង្វាន់ |
📋 លក្ខខណ្ឌតម្រូវ៖
- ពាណិជ្ជករត្រូវតែដាក់តាំងបង្ហាញ WOORI-KHQR ឱ្យបានត្រឹមត្រូវ និងខំម៉ិន (Comment) រូបភាពនៃការដាក់តាំងតាម Facebook Comment។
- ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីយ៉ាងហោចណាស់ ១០ ដុល្លារ ឬ ៤ ម៉ឺនរៀល ក្នុងគណនីសន្សំ។
- ត្រូវមានប្រតិបត្តិការយ៉ាងហោចណាស់ ៥ ដង រាប់បញ្ចូលប្រតិបត្តិការដែលមានចំនួនទឹកប្រាក់ (ស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។
- ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់អំឡុង ៥ សប្តាហ៍បន្ទាប់នៃខែនីមួយៗ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈផ្នែកសេវាអតិថិជន។

