
📅 រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 01 ខែកញ្ញា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026
១. លក្ខខណ្ឌសម្រាប់ការចាប់រង្វាន់៖
ផ្ដល់ជូនសម្រាប់អតិថិជនបុគ្គល (ថ្មី ឬចាស់) ដែលដាក់ប្រាក់សន្សំចាប់ពី 2 លានរៀលឡើងទៅ ជាមួយនឹងរយៈពេលសន្សំចាប់ពី 13 ខែ ឡើងទៅ នឹងទទួលបាន 1 សិទ្ធិចាប់រង្វាន់ (ដាក់កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែធំ)។
🏆 កម្រិតរង្វាន់សរុប 41 រង្វាន់ តាមទំហំទឹកប្រាក់សន្សំ៖
🔹 ចាប់ពី 40 លានរៀលឡើង៖ iPhone 17 Pro + Samsung TV 65″
🔹 ចាប់ពី 20 លានរៀលឡើង៖ Apple Watch SE3 + AirPods 4 (ANC)
🔹 ចាប់ពី 4 លានរៀលឡើង៖ ប្រាក់រង្វាន់រហូតដល់ 20 ម៉ឺនរៀល
🔹 ចាប់ពី 2 លានរៀលឡើង៖ ប្រាក់រង្វាន់រហូតដល់ 8 ម៉ឺនរៀល
📌 លក្ខខណ្ឌបន្ថែមសម្រាប់ការចាប់រង្វាន់៖
- អតិថិជនដែលបានឈ្នះរង្វាន់ ត្រូវតែរក្សាទុកចំនួនទឹកប្រាក់សន្សំរបស់ខ្លួនឱ្យនៅស្មើ ឬច្រើនជាងទឹកប្រាក់ដើម រហូតដល់ពេលចាប់រង្វាន់ (ក្នុងអំឡុងពេល 5 សប្តាហ៍ បន្ទាប់ពីការបញ្ចប់ជុំនីមួយៗ)។
- ការចាប់រង្វាន់នឹងត្រូវបែងចែកជា 2 ជុំ (រយៈពេល 2 ខែក្នុងមួយជុំ)។
- រង្វាន់ធំជាងគេ (ទូរសព្ទដៃ) នឹងត្រូវចាប់រង្វាន់នៅជុំចុងក្រោយតែប៉ុណ្ណោះ។
- អតិថិជនម្នាក់ៗមានសិទ្ធិឈ្នះការចាប់រង្វាន់បានត្រឹមតែ 1 ដងគត់ ក្នុងកម្មវិធីប្រូម៉ូសិននេះ។
២. លក្ខខណ្ឌចំពោះការទទួលបានកាដូភ្លាមៗ៖
- ផ្ដល់ជូនសម្រាប់អតិថិជនបុគ្គល (ថ្មី ឬចាស់) ដែលដាក់ប្រាក់សន្សំចាប់ពី 4 លានរៀលឡើងទៅ ជាមួយនឹងរយៈពេលចាប់ពី 13 ខែ ឡើងទៅ។
- កាដូមួយភ្លាមៗ មាននៅសាខាទាំង 24 ដែលបានកំណត់តែប៉ុណ្ណោះ (ចំនួនមានកំណត់ មកមុនបានមុន)។
- អតិថិជនមានសិទ្ធិទទួលបានកាដូភ្លាមៗចំនួន 1 ដង ក្នុងមួយសាខាបន្ថែមលើឱកាសចាប់រង្វាន់។
- កាដូដែលផ្តល់ជូនមានដូចជា៖ ឆ័ត្រធំ (Big Umbrella) ឆ័ត្រតូច (Small Umbrella) កញ្ចប់កាដូ (កាបូបអេកូ សៀវភៅកំណត់ហេតុ និង បន្តោងសោ) តុក្កតា Wibee (Wibee Doll) សៀវភៅកំណត់ហេតុ និងកាបូបយូ (Tote Bag)។
- អនុវត្តសម្រាប់តែអតិថិជនដែលបើកគណនីប្រាក់បញ្ញើមានកាលកំណត់នៅតាមបញ្ជរសាខាផ្ទាល់តែប៉ុណ្ណោះ។
📍 អតិថិជនអាចអញ្ជើញទៅកាន់សាខាណាមួយដែលបានកំណត់ដូចខាងក្រោម៖
- សាខាការិយាល័យកណ្តាល/Head Office Branch
- សាខាសង្កាត់ទួលស្វាយព្រៃទី ២/Tuol Svay Prey Ti 2
- សាខាផ្សារថ្មីទី៣/Phsar Thmei Ti Bei
- សាខាសង្កាត់ព្រែកលៀប/Preaek Lieb
- សាខាសង្កាត់ជ័យជំនះ/Chey Chummeah
- សាខាសង្កាត់ស្ទឹងមានជ័យ ១/Stueng Mean Chey 1
- សាខាសង្កាត់ចោមចៅ ២/Chaom Chau 2
- សាខាសង្កាត់ចោមចៅ ៣/Chaom Chau 3
- សាខាសង្កាត់កាកាប ១/Kakab 1
- សាខាសង្កាត់ទួលសង្កែ ១/Tuol Sangkae 1
- សាខាសង្កាត់ទឹកថ្លា/Tuek Thla
- សាខាសង្កាត់បឹងកក់ទី ១/Boeng Kak Ti 1
- សាខាមិត្តភាព (បាក់ទូក)/Mittapheap (Bak Touk)
- សាខា ទឹកល្អកទី៣(ផ្សារហេងលី)/Tuek L’ak Ti Bei (Phsar Heng Ly)
- សាខាចតុមុខ (ព្រះមុនីវង្ស)/Chakto Mukh (Preah Monivong)
- សាខា ទឹកល្អកទី១ (NICC)/Tuek L’ak Ti Muoy (NICC)
- សាខា ស្វាយដង្គុំ (SiemReab) /Svay Dangkum ( Major SiemReab)
- សាខាខេត្តកំពង់ឆ្នាំង/ Kampong Chhnang
- សាខាកំពង់ស្ពឺ/Kampong Speu
- សាខាខេត្តកំពង់ចាម/Kampong Cham
- សាខាខេត្តស្វាយរៀង/Svay Rieng
- សាខាខេត្តតាកែវ/Takeo
- សាខាខេត្តកណ្តាល/Kandal
- សាខាខេត្តបាត់ដំបង/Battambang
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

