សេវាផ្ទេរប្រាក់អន្តរសាខា
សេវាផ្ទេរប្រាក់អន្តរសាខា គឺជាប្រភេទសេវាផ្ទេរប្រាក់មួយប្រភេទ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរឬទទួលប្រាក់ជាមួយសាខាទាំងអស់របស់ធនាគារ អ៊ូរី ក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់តែមួយ ឬផ្សេងគ្នាទៅតាមគោលបំណងរបស់អតិថិជន។
សេវាបញ្ជាអចិន្ត្រៃយ៍
សេវាបញ្ជាអចិន្ត្រៃយ៍ ជាសេវាដែលអតិថិជនអាចកំណត់កាលវិភាគសម្រាប់ការផ្ទេរប្រាក់ទៅកាន់គ្រួសារ ដៃគូជំនួញ ឬដៃគូទូទាត់ដោយស្វ័យប្រវត្តិ ជារៀងរាល់ ប្រចាំ សប្តាហ៍ ខែ ឬត្រីមាស ក្នុងពេលវេលា និងចំនួនទឹកប្រាក់ជាក់លាក់ណាមួយតាមតម្រូវការលោកអ្នក។
សេវាទូទាត់បាគង
ធនាគារ អ៊ូរី គឺជាសមាជិកក្នុងប្រព័ន្ធបាគង ហើយបច្ចុប្បន្ននេះ ធនាគារ អ៊ូរី បានបញ្ចូលកម្មវិធីបាគងចូលទៅក្នុង Woori Bank Mobile App ដែលអតិថិជនអាចប្រើប្រាស់ គណនីបាគង នៅលើ Woori Bank Mobile App របស់អ្នកបានដោយភាពងាយស្រួល ។

