
អតិថិជនជាទីគោរព!
ដើម្បីជំរុញ និងគាំទ្រការប្រើប្រាស់ រូបិយប័ណ្ណប្រាក់រៀល (KHR) ដោយអនុលោមតាមសេចក្តីណែនាំស្តីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024 និង ទី14 ខែតុលា ឆ្នាំ2025 ដែលចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) មានកិត្តិយសសូមជម្រាបជូនអតិថិជនទាំងអស់ មេត្តាជ្រាបថាក្នុងពេលឆាប់ៗខាងមុខនេះ៖
- អតិថិជន ដែលមិនទាន់មានគណនីរូបិយប័ណ្ណប្រាក់រៀល (KHR) នឹងត្រូវបានបើកគណនីជូនដោយស្វ័យប្រវត្តិ និង ឥតគិតថ្លៃ (មិនរាប់បញ្ចូលគណនីគ្មានប្រតិបត្តិការ និងគណនីអសកម្ម)។
- ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានគណនីរូបិយប័ណ្ណប្រាក់រៀល (KHR) ប៉ុន្តែមិនទាន់បានភ្ជាប់ទៅ QR កូដ នឹងត្រូវបានភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ។ ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានតែគណនីរូបិយប័ណ្ណប្រាក់ដុល្លារ (USD) នឹងត្រូវបានផ្តល់ជូនគណនីប្រាក់រៀល (KHR) ដោយស្វ័យប្រវត្តិ ដែលនឹងភ្ជាប់ទៅ QRកូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ និង ឥតគិតថ្លៃ។ (មិនរាប់បញ្ចូលពាណិជ្ជករគ្មានប្រតិបត្តិការ)។
ចំពោះអតិថិជនដែលគ្មានគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR) ឫមិនទាន់បានបើកគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR) រួចរាល់ នឹងត្រូវបានផ្អាកការប្រើប្រាស់សេវាធនាគារចល័ត/កម្មវិធីទូទាត់ចល័ត/ បិទលទ្ធភាពក្នុងការទទួលការទូទាត់សងប្រាក់ ជាបណ្តោះអាសន្នរហូតដល់អតិថិជនបើកគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR)រួចរាល់។
អត្ថប្រយោជន៍គណនីប្រាក់រៀល (KHR)៖
- ទទួលបានអត្រាការប្រាក់ខ្ពស់ (មិនគិតថ្លៃសេវាកម្ម ឬថ្លៃថែទាំគណនី)
- ឥតគិតថ្លៃបើកគណនី
- មិនតម្រូវការដាក់ប្រាក់តម្កល់ដំបូង
- ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ និងដាក់ជូនប្រចាំខែ
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។
សូមអរគុណ!

