សេចក្តីជូនដំណឹងស្តីពីការបើកគណនីប្រាក់រៀលជូនអតិថិជនដោយស្វ័យប្រវត្តិ!

អតិថិជនជាទីគោរព!

ដើម្បីជំរុញ និងគាំទ្រការប្រើប្រាស់ រូបិយប័ណ្ណប្រាក់រៀល (KHR) ដោយអនុលោមតាមសេចក្តីណែនាំស្តីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024 និង ទី14 ខែតុលា ឆ្នាំ2025 ដែលចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) មានកិត្តិយសសូមជម្រាបជូនអតិថិជនទាំងអស់ មេត្តាជ្រាបថាក្នុងពេលឆាប់ៗខាងមុខនេះ៖

  • អតិថិជន ដែលមិនទាន់មានគណនីរូបិយប័ណ្ណប្រាក់រៀល (KHR) នឹងត្រូវបានបើកគណនីជូនដោយស្វ័យប្រវត្តិ និង ឥតគិតថ្លៃ (មិនរាប់បញ្ចូលគណនីគ្មានប្រតិបត្តិការ និងគណនីអសកម្ម)។
  • ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានគណនីរូបិយប័ណ្ណប្រាក់រៀល (KHR) ប៉ុន្តែមិនទាន់បានភ្ជាប់ទៅ QR កូដ នឹងត្រូវបានភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ។ ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានតែគណនីរូបិយប័ណ្ណប្រាក់ដុល្លារ (USD) នឹងត្រូវបានផ្តល់ជូនគណនីប្រាក់រៀល (KHR) ដោយស្វ័យប្រវត្តិ ដែលនឹងភ្ជាប់ទៅ QRកូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ​ និង ឥតគិតថ្លៃ។ (មិនរាប់បញ្ចូលពាណិជ្ជករគ្មានប្រតិបត្តិការ)។​

ចំពោះអតិថិជនដែលគ្មានគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR) ឫមិនទាន់បានបើកគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR) រួចរាល់ នឹងត្រូវបានផ្អាកការប្រើប្រាស់សេវាធនាគារចល័ត/កម្មវិធីទូទាត់ចល័ត/ បិទលទ្ធភាពក្នុងការទទួលការទូទាត់សងប្រាក់ ជាបណ្តោះអាសន្នរហូតដល់អតិថិជនបើកគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR)រួចរាល់។

អត្ថប្រយោជន៍គណនីប្រាក់រៀល (KHR)៖

  • ទទួលបានអត្រាការប្រាក់ខ្ពស់ (មិនគិតថ្លៃសេវាកម្ម ឬថ្លៃថែទាំគណនី)
  • ឥតគិតថ្លៃបើកគណនី
  • មិនតម្រូវការដាក់ប្រាក់តម្កល់ដំបូង
  • ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ និងដាក់ជូនប្រចាំខែ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។​

សូមអរគុណ!

 

Share