
ការផ្តល់ជូននេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៦
លក្ខខណ្ឌ
-
ការផ្ដល់ជូននេះសម្រាប់អតិថិជនដែលប្រើប្រាស់ កម្មវិធី Woori Bank Mobile ទាំងអស់។
-
អតិថិជនត្រូវបើកគណនីជា ប្រាក់រៀល (KHR) តាមរយៈ Woori Bank Mobile ក្នុងអំឡុងពេលយុទ្ធនាការ។
-
ប្រភេទគណនីដែលទទួលបានការផ្ដល់ជូន រួមមាន គណនីសង្ឃឹម (Hope Savings) ឬ គណនីសន្សំផ្លាស់ (Saving Account Plus)។
-
អ្នកឈ្នះចំនួន ២៥ នាក់ នឹងត្រូវជ្រើសរើសដោយចៃដន្យជារៀងរាល់ខែ។
-
ការចាប់រង្វាន់ផ្សងសំណាង នឹងប្រព្រឹត្តទៅនៅ ខែបន្ទាប់។
-
អ្នកឈ្នះម្នាក់ មានសិទ្ធិទទួលបានរង្វាន់តែ ម្ដងគត់ ក្នុងអំឡុងពេលយុទ្ធនាការទាំងមូល។
ចំណាំ៖
- អតិថិនជនត្រូវមកទទួលយករង្វាន់ក្នុងរយៈពេល 30ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះ បើមិនដូច្នេះទេ នឹងត្រូវចាត់ទុកជាមោឃៈ។ ក្នុងករណីនេះ ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ដោយខ្លួនឯង ហើយអតិថិជននឹងមិនមានសិទ្ធិជំទាស់ទោះក្នុងហេតុផលណាមួយក៏ដោយ។
- អតិថិជនត្រូវតែបង្ហាញ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារដែលមានការអនុញ្ញាតផ្សេងទៀតដែលអាចបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។ ប្រសិនបើ អតិថិជនខកខានមិនបានផ្តល់ឯកសារត្រឹមត្រូវដើម្បីបញ្ជាក់ពីភាពជាម្ចាស់គណនីរបស់គាត់ នោះអតិថិជននឹងមិនទទួលបានរង្វាន់ឡើយ។
- រង្វាន់ដែលទទួលបានមិនអាចធ្វើការផ្លាស់ប្តូរ ឬផ្ទេរសិទ្ធបាននោះទេ។
- ធនាគារ អ៊ូរី សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លក្ខន្តិកៈ ឬ បញ្ចប់យុទ្ធនាការប្រូម៉ូសិនមុនកាលកំណត់ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ក្នុងករណីចាំបាច់។

