បើកគណនីប្រាក់រៀលលើWOORI BANK Mobile មានឱកាសឈ្នះរង្វាន់ជាច្រើន!

ការផ្តល់ជូននេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា​ ឆ្នាំ២០២៦

លក្ខខណ្ឌ

  • ការផ្ដល់ជូននេះសម្រាប់អតិថិជនដែលប្រើប្រាស់ កម្មវិធី Woori Bank Mobile ទាំងអស់។

  • អតិថិជនត្រូវបើកគណនីជា ប្រាក់រៀល (KHR) តាមរយៈ Woori Bank Mobile ក្នុងអំឡុងពេលយុទ្ធនាការ។

  • ប្រភេទគណនីដែលទទួលបានការផ្ដល់ជូន រួមមាន គណនីសង្ឃឹម (Hope Savings)គណនីសន្សំផ្លាស់ (Saving Account Plus)

  • អ្នកឈ្នះចំនួន ២៥ នាក់ នឹងត្រូវជ្រើសរើសដោយចៃដន្យជារៀងរាល់ខែ។

  • ការចាប់រង្វាន់ផ្សងសំណាង នឹងប្រព្រឹត្តទៅនៅ ខែបន្ទាប់

  • អ្នកឈ្នះម្នាក់ មានសិទ្ធិទទួលបានរង្វាន់តែ ម្ដងគត់ ក្នុងអំឡុងពេលយុទ្ធនាការទាំងមូល។

ចំណាំ៖ 

  1. អតិថិនជនត្រូវមកទទួលយករង្វាន់ក្នុងរយៈពេល 30ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះ បើមិនដូច្នេះទេ នឹងត្រូវចាត់ទុកជាមោឃៈ។ ក្នុងករណីនេះ ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ដោយខ្លួនឯង ហើយអតិថិជននឹងមិនមានសិទ្ធិជំទាស់ទោះក្នុងហេតុផលណាមួយក៏ដោយ។
  2. អតិថិជនត្រូវតែបង្ហាញ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារដែលមានការអនុញ្ញាតផ្សេងទៀតដែលអាចបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។ ប្រសិនបើ​ អតិថិជនខកខានមិនបានផ្តល់ឯកសារត្រឹមត្រូវដើម្បីបញ្ជាក់ពីភាពជាម្ចាស់គណនីរបស់គាត់​ នោះអតិថិជននឹងមិនទទួលបានរង្វាន់ឡើយ។
  3. រង្វាន់ដែលទទួលបានមិនអាចធ្វើការផ្លាស់ប្តូរ ឬផ្ទេរសិទ្ធបាននោះទេ។
  4. ធនាគារ អ៊ូរី​ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លក្ខន្តិកៈបញ្ចប់យុទ្ធនាការប្រូម៉ូសិនមុនកាលកំណត់ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ក្នុងករណីចាំបាច់។
Share