MR. CHANG SEOK OHK , ប្រធានក្រុមប្រឹក្សាភិបាល

លោក Ohk ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងការទូតនៅសាកលវិទ្យាល័យយ៉ន់សេ និង បរិញ្ញប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST)។

លោក Ohk បានចូលបម្រើការងារជាមួយ ធនាគារ អ៊ូរី (កូរ៉េ) តាំងពីឆ្នាំ 2002 ភ្លាមៗបន្ទាប់ពីលោកបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យយ៉ន់សេ ។​ លោកបានបន្តអាជីពការងារនៅក្នុងវិស័យធនាគារជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំតាមរយៈការកាន់មុខតំណែងផ្សេងៗជាច្រើនរួមមាននាយកដ្ឋានធនធានមនុស្ស ការិយាល័យប្រចាំតំបន់ ធនាគារសាជីវកម្ម យុទ្ធសាស្រ្តសកល ក៏ដូចជាតំណែងជាប្រធានគ្រប់គ្រងសាខាផងដែរ​។ មុននឹងទទួលតួនាទីបច្ចុប្បន្នជាប្រធានគ្រប់គ្រងសាខានៅ ធនាគារ អ៊ូរី (កូរ៉េ) លោកធ្លាប់កាន់មុខដំណែងជានាយកផ្នែកយុទ្ធសាស្រ្តធុរកិច្ចសកល​ (Global Business Strategy) ធ្លាប់ជាអ្នកចាត់ការទូទៅផ្នែកធនាគារសាជីវកម្មសម្រាប់អនាគត (Future Corporate Banking) ផងដែរ។

លោក OHK ត្រូវបានតែងតាំងឱ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក  ចាប់ពីខែកក្កដា ឆ្នាំ 2024។

MR. CHANG SEOK OHK
MR. CHANG SEOK OHK

MR. CHEOL SU SOHN, សមាជិកក្រុមប្រឹក្សាភិបាល

លោក Sohn បានធ្វើការងារនៅ ធនាគារ អ៊ូរី (កូរ៉េ) តាំងពីខែមករា ឆ្នាំ1995 ក្នុងមុខតំណែងជាច្រើនផ្សេងៗគ្នា ចាប់ពីកម្រិតមន្ត្រីរហូតដល់អ្នកចាត់ការទូទៅ និងធ្លាប់កាន់តំណែងជាអគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ ភាគច្រើននៃអាជីពការងាររបស់លោកគឺស្ថិតក្នុងផ្នែកលក់ រួមមានជាបុគ្គលិកសាខា អនុប្រធានសាខា និងប្រធានសាខា។ ជំនាញរបស់លោករួមមាន នៅក្នុងវិស័យសាជីវកម្ម ហិរញ្ញវត្ថុសាជីវកម្ម និងការលក់សាជីវកម្ម។ លោកក៏ធ្លាប់ធ្វើការក្នុងមុខងារគាំទ្រផ្សេងទៀតផងដែរ ដូចជាផ្នែកគាំទ្រអាជីវកម្ម ប្រតិបត្តិការ និងធនធានមនុស្ស ការិយាល័យតំបន់ នាយកដ្ឋានវិភាគ និងអនុម័តឥណទាន ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗ។

លោក Sohn ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅឆ្នាំ 2025។

MR. CHEOL SU SOHN
MR. CHEOL SU SOHN

MR. SHIN DONG WOO, សមាជិកក្រុមប្រឹក្សាភិបាល

លោក Shin បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Kyonggi នៃប្រទេសកូរ៉េ ក្នុងឆ្នាំ 2001។ លោកបានចាប់ផ្តើមអាជីពការងារនៅធនាគារ អ៊ូរី (ប្រទេសកូរ៉េ)  ក្នុងឆ្នាំ 2002 ហើយមានបទពិសោធន៍ជាង 23 ឆ្នាំ ក្នុងវិស័យធនាគារ។ លោកមានជំនាញចម្រុះដូចជា ការលក់ (Sales), ប្រតិបត្តិការ (Operations), ការអភិវឌ្ឍផលិតផល (Product Development), យុទ្ធសាស្ត្រ និងការរៀបចំផែនការ (Strategy and Planning), ព្រមទាំងផ្នែកហិរញ្ញវត្ថុ និងរតនាភិបាល (Finance and Treasury) រួមទាំងការគ្រប់គ្រងការប្តូរប្រាក់បរទេស និងការគ្រប់គ្រងមូលនិធិផងដែរ។

នៅខែសីហា ឆ្នាំ 2025 លោក Shin ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

MR. SHIN DONG WOO
MR. SHIN DONG WOO

MS. FIONA WHYTE, សមាជិកប្រឹក្សាភិបាលឯករាជ្យ

លោកស្រី Whyte មានសញ្ជាតិនូវែលសេឡង់ ដែលបានបម្រើការជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចាប់តាំងពីខែមករា ឆ្នាំ2018។ ជាមួយនឹងបទពិសោធន៍ជាង 30ឆ្នាំ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសនូវែលសេឡង់ និងអាស៊ីអាគ្នេយ៍។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ពាណិជ្ជកម្មពីសាកលវិទ្យាល័យ Massey ក្នុងឆ្នាំ2007។  ពីមុនគាត់ធ្លាប់បម្រើការជាអ្នកទទួលបន្ទុកនៃអង្គការ       ទស្សនៈពិភពលោក (World Vision) នូវែលសេឡង់ និងជាទីប្រឹក្សាសំខាន់នៅអាជ្ញាធរទីផ្សារហិរញ្ញវត្ថុនូវែលសេឡង់ផងដែរ។

MS. FIONA WHYTE
MS. FIONA WHYTE

MR. KY BUNTREAN, សមាជិកប្រឹក្សាភិបាលឯករាជ្យ

លោក ប៊ុនទ្រាន បានចូលបម្រើការងារជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  ចាប់តាំងពីឆ្នាំ 2018 មកក្នុងនាមជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាល  និងបន្ដធើ្វការតាមរយៈប្រតិបត្តិការគួបបញ្ចូលគ្នា និងប្រតិបត្តិការកម្លាយខ្លួនរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។ លោកមានបរិញ្ញាបត្រអនុបណ្ឌិតច្បាប់ និងវិទ្យាសាស្ត្រនយោបាយ និងវិញ្ញាបនបត្រពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោកជាសមាជិកមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសាស្ត្រាចារ្យបំពេញវេលាការ (ក្រៅម៉ោង) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។

បន្ទាប់ពីប្រតិបត្តិការគួបបញ្ចូលគ្នា ដោយជោគជ័យរវាង អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី និង ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក លោក ប៊ុនទ្រាន ត្រូវបានតែងតាំងជាថ្មីនៅខែកុម្ភៈ ឆ្នាំ 2020 ក្នុងនាមជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

MR. KY BUNTREAN
MR. KY BUNTREAN

MR. DUONG SARAK, សមាជិកប្រឹក្សាភិបាលឯករាជ្យ

លោក សារ មានបទពិសោធន៍ការងារជិត 30 ឆ្នាំ ដែលរួមទាំង 15 ឆ្នាំចុងក្រោយ ជាមួយនឹងបទពិសោធន៍នៅក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកប្រចំាកម្ពុជា និងតំបន់មេគង្គ ក្នុងវិស័យវិនិយោគ និងការប្រឹក្សាយោបល់សម្រាប់ក្រុមហ៊ុន កសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯក   ជន។ ក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានប្រចាំប្រទេសនៃ IFC លោកបានគ្រប់គ្រងទំនាក់ទំនងជាន់ខ្ពស់ជាមួយសមភាគីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិផ្សេងៗ។ លោកបានទទួលជោគជ័យជាច្រើនលើការដឹកនាំការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនធនតូច និងមធ្យម (SME) ក្នុងស្រុកក្នុងអំឡុងពេលដែលលោកធ្វើការនៅទីប្រឹក្សារតំបន់មេគង្គដើម្បីជួយអាជីវកម្មរបស់ពួកគេកាន់តែពង្រីកវិសាលភាព បង្កើតភាពជាដៃគូ និងទទួលបានមូលនិធិវិនិយោគពីក្រៅប្រទេស។

លោក សារ ទទួលបានបរិញ្ញាបត្រអនុបណ្ឌិតផ្នែកសិក្សាអភិវឌ្ឍន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ 2009 ហើយបច្ចុប្បន្នជាដៃគូគ្រប់គ្រងនៅ SME Frontier Partners ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងវិនិយោគសាជីវកម្ម។ លោកក៏កំពុងបម្រើការជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិមួយចំនួនផងដែរ ហើយត្រូវបានតែងតាំងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៅ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចាប់តំាងពីខែសីហា ឆ្នាំ 2025។

MR. DUONG SARAK
MR. DUONG SARAK

MR. JEOUNG HOON YOO, សមាជិកប្រឹក្សាភិបាលឯករាជ្យ

លោក Yoo បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យជាតិសេអ៊ូល ក្នុងឆ្នាំ 1998 បន្ទាប់មក លោកក៏បានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យពី វិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលផ្នែកតុលាការ ក្នុងឆ្នាំ 2003។ បច្ចុប្បន្នលោកជាដៃគូ និងជាអ្នកដឹកនាំក្រុមនៃ Asia Practice Group នៃ DLG Law Corporation ហើយមុនពេលលោកមានឋានៈបច្ចុប្បន្ន លោកធ្លាប់ជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃធនាគារមួយនៅប្រទេសមីយ៉ាន់ម៉ា និងមានបទពិសោធន៍ជាង 20 ឆ្នាំជាមួយក្រុមហ៊ុនច្បាប់ផ្សេងទៀតនៅក្នុងប្រទេសផ្សេងៗគ្នា ដូចជាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងជប៉ុន។

ដោយមានជំនាញឯកទេសក្នុងវិស័យច្បាប់ លោក Yoo ត្រូវបានតែងតាំងជាផ្លូវការជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ធនាគារ អ៊ូរី (ខេមបូឌា) ភីអិលស៊ី នៅក្នុងខែសីហា ឆ្នាំ2025។

MR. JEOUNG HOON YOO
MR. JEOUNG HOON YOO

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

ទាញយកកម្មវិធី WOORI BANK Mobile

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង