ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ — ក្នុងស្មារតីសាមគ្គីភាព ទំនួលខុសត្រូវសង្គម និងស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និង ធនាគារជាតិនៃកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានសម្រេច លុបបំណុលទាំងស្រុង សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី និងលុបចោលបំណុល តាមករណីជាក់ស្តែង សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពិការ និងរងរបួស ។

លើសពីនេះទៀត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក រួមជាមួយបុគ្គលិកទាំងអស់ ក៏បានចូលរួមបរិច្ចាគជាស្បៀងដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកតាមរយៈអាជ្ញាធរខេត្តសំខាន់ៗចំនួន ៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមមាន៖ ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់។

រូបភាពពីសាលាខេត្តសៀមរាប
ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំពោះប្រជាជនកម្ពុជា និងបង្ហាញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់ស្ថាប័នក្នុងការចូលរួមចំណែកជួយដល់ការស្ដារ និងរក្សាសុវត្ថិភាពសង្គមជាតិ ក្រោមពាក្យស្លោក “ធនាគារ អ៊ូរី នៅជាមួយប្រជាជនកម្ពុជា”។
«ភាពមានទំនួលខុសត្រូវរបស់យើងមិនមែនត្រឹមតែផ្ដោតលើសេវាកម្មហិរញ្ញវត្ថុនោះទេ ប៉ុន្តែជាកាតព្វកិច្ចរបស់យើងក្នុងការឈរនៅជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ ធនាគារ អ៊ូរី ប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកជាវិជ្ជមានជាបន្តបន្ទាប់ដល់សង្គម ហើយនឹងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជួយគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសហគមន៍ដែលរងផលប៉ះពាល់។»។ ប្រសាសន៍របស់លោក សុន ឆុល ស៊ូ (Shon Cheol Su) អគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។


រូបភាពពីសាលាខេត្តបន្ទាយមានជ័យ
អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែមិថុនា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសាខាចំនួន 144 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 534 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុបជាង 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1.1 ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 742 លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

