
សុពលភាព៖ ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។
លក្ខខណ្ឌ៖
- ផ្តល់ជូនសម្រាប់អតិថិជនថ្មី និងអតិថិជនចាស់ ដែលប្រើប្រាស់ WOORI BANK Mobile និងប័ណ្ណវីសា អ៊ូរី (មិនរាប់បញ្ចូលប័ណ្ណនិម្មិត)។
- អតិថិជនត្រូវចុះឈ្មោះប្រើប្រាស់ WOORI BANK Mobile និងធ្វើការបើកដំណើរការប័ណ្ណវីសា អ៊ូរី (សម្រាប់ប័ណ្ណដែលទើបបង្កើតដំបូង) ឱ្យបានជោគជ័យក្នុងអំឡុងពេលប្រូម៉ូសិន។
- អតិថិជនត្រូវធ្វើប្រតិបត្តិការយ៉ាងហោចណាស់ឱ្យបាន ១ដង ដូចជា៖ ការបញ្ចូលប្រាក់ទូរស័ព្ទតាមកម្មវិធី WOORI BANK Mobile, ការទូទាត់តាមម៉ាស៊ីន POS ឬការបញ្ជាទិញទំនិញតាមអនឡាញផ្សេងៗ និងប្រតិបត្តិការផ្សេងៗទៀត។
- អតិថិជនម្នាក់មានសិទ្ធិទទួលបានការផ្តល់ជូនជាសាច់ប្រាក់ តែ ១ដងប៉ុណ្ណោះ។
- ការផ្តល់ជូននេះមានកំណត់ ដូច្នេះធនាគារនឹងផ្តល់ជូនតាមគោលការណ៍ “អ្នកមកមុន ទទួលបានមុន” រហូតដល់អស់កញ្ចប់ថវិកាដែលបានកំណត់។
- រាល់ប័ណ្ណវីសា អ៊ូរី ឬគណនីដែលត្រូវបានបិទ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីប្រូម៉ូសិននេះឡើយ។
ប្រញាប់ឡើង! កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ។
សម្រាប់ព័ត៌មានលម្អិត | For more info: 023 963 333 / 081 331 333

