ឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ 20 ម៉ឺនរៀល សម្រាប់អ្នកបើកបរ TADA ជារៀងរាល់ខែ!

 

អនុវត្តចាប់ពីថ្ងៃ ទី ២៥ ខែមីនា រហូតដល់ថ្ងៃទី ៣០​ ខែមិថុនា​ ឆ្នាំ ២០២៦

ការផ្តល់ជូនសម្រាប់ អ្នកបើកបរ TADA ដែលទទួលការទូទាត់តាម WOORI KHQR ក្នុងអំឡុងពេលប្រូម៉ូសិន។​

 

រង្វាន់ប្រចាំខែ

មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ 15 រង្វាន់ក្នុងមួយខែរហូតដល់ 50​ ដុល្លារ ឬ 20 ម៉ឺនរៀល ជារៀងរាល់ខែ៖

ប្រតិបត្តិការក្នុងមួយខែរង្វាន់ចំនួនរង្វាន់ក្នុងមួយខែ
5 ប្រតិបត្តិការឡើង5 ដុល្លារ ឬ 2 ម៉ឺនរៀល5 រង្វាន់
10 ប្រតិបត្តិការឡើង10 ដុល្លារ ឬ 4 ម៉ឺនរៀល5 រង្វាន់
20 ប្រតិបត្តិការឡើង20 ដុល្លារ ឬ 8 ម៉ឺនរៀល2 រង្វាន់
30 ប្រតិបត្តិការឡើង30 ដុល្លារ ឬ 12 ម៉ឺនរៀល1 រង្វាន់
40 ប្រតិបត្តិការឡើង40 ដុល្លារ ឬ 16 ម៉ឺនរៀល1 រង្វាន់
50 ប្រតិបត្តិការឡើង50 ដុល្លារ ឬ 20 ម៉ឺនរៀល1 រង្វាន់

 

លក្ខខណ្ឌ ​

  • ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីសន្សំយ៉ាងហោចណាស់ 20 ដុល្លារ ឬ 8 ម៉ឺនរៀល
  • ត្រូវមានប្រតិបត្តិការយ៉ាងតិចចំនួន 5 ដង ​ដែលប្រតិបត្តិការចំនួន 5 ដង ស្មើនឹងសំបុត្រចាប់រង្វាន់ចំនួន 1 ។
  • ចំពោះប្រតិបត្តិការពីអ្នកស្កេនដូចគ្នា នឹងត្រូវបានរាប់តែ 01ដងតែប៉ុណ្ណោះក្នុងមួយសប្តាហ៍ (ការស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។
  • អ្នកបើកបរទាំងអស់ ត្រូវតែទទួលការទូទាត់តាម WOORI-KHQR (អាចទទួលបានពីគ្រប់ធនាគារទាំងអស់) ។
  • ការចាប់រង្វាន់ នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល 5 សប្ដាហ៍ នៃខែបន្ទាប់ ដោយគិតចាប់ពី​ ខែមេសា ឆ្នាំ 2026 ។
  • ការចាប់រង្វាន់ នឹងមានឱកាសច្រើនសម្រាប់អ្នកដែលមានប្រតិបត្តិការច្រើនជាងគេ (ទទួលការទូទាត់តាមរបាយការណ៍ពាណិជ្ជករ)​។
  • អតិថិជនម្នាក់ មានសិទ្ធិឈ្នះបានតែ1ដងសម្រាប់ការចាប់រង្វាន់ ក្នុងប្រូម៉ូសិនទាំងមូល ។

លក្ខខណ្ឌទូទៅ

  1. សម្រាប់គណនីដែលត្រូវបានបិទ/ផ្អាក នឹងមិនមានសិទ្ធិក្នុងការចាប់រង្វាន់នោះទេ។
  2. សម្រាប់រង្វាន់ជាសាច់ប្រាក់ នឹងត្រូវផ្ទេរទៅកាន់គណនីធនាគាររបស់អ្នកឈ្នះដោយផ្ទាល់ (ធនាគារ អ៊ូរី តែប៉ុណ្ណោះ)។
  3. សម្រាប់អ្នកឈ្នះរង្វាន់សាច់ប្រាក់ពី 30 ដុល្លារឡើង នឹងត្រូវបានស្នើថតរូបនៅពេលដែលប្រគល់រង្វាន់ដើម្បីធ្វើភស្តុតាង ដោយបង្ហោះជាសាធារណៈនៅលើ​​បណ្តាញសង្គម។
  4. អតិថិនជនត្រូវមកទទួលយករង្វាន់ក្នុងរយៈពេល 30ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះ បើមិនដូច្នេះទេ នឹងត្រូវចាត់ទុកជាមោឃៈ។ ក្នុងករណីនេះ ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ដោយខ្លួនឯង ហើយអតិថិជននឹងមិនមានសិទ្ធិជំទាស់ទោះក្នុងហេតុផលណាមួយក៏ដោយ។
  5. រង្វាន់ដែលទទួលបានមិនអាចធ្វើការផ្លាស់ប្តូរ ឬផ្ទេរសិទ្ធបាននោះទេ។
  6. ធនាគារ អ៊ូរី​ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លក្ខន្តិកៈបញ្ចប់យុទ្ធនាការប្រូម៉ូសិនមុនកាលកំណត់ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ក្នុងករណីចាំបាច់។

 

Share