ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងបុគ្គលិករួមគ្នា ផ្តល់ជំនួយដល់ទាហាននៅជួរមុខ និងជនភៀសសឹកពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា–ថៃ

ភ្នំពេញ, – ០៣ មករា ២០២៦
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងបុគ្គលិករួមគ្នាផ្តល់ការគាំទ្រដ៏មានអត្ថន័យ ដោយចូលរួមបរិច្ចាគ គ្រឿងឧបភោគ​ បរិភោគ និងសម្ភារៈចាំបាច់ ដើម្បីជួយទាហានជួរមុខ និងប្រជាពលរដ្ឋភៀសសឹក​ដែលរងផលប៉ះពាល់ពីស្ថានភាពតានតឹងតាមព្រំដែនកម្ពុជា–ថៃ។ ការចូលរួមនេះធ្វើឡើងជាមួយអាជ្ញាធរដែលពាក់ព័ន្ធ និងមណ្ឌលជំនួយជនភៀសសឹក ដើម្បីធានាថាការជួយសង្គ្រោះត្រូវបានផ្តល់ដល់ទីកន្លែង និងទាន់ពេលវេលា។

ការបរិច្ចាគនេះត្រូវបានចែកចាយដើម្បីជួយទាហាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តចំនួន១៤​ ខេដូចជា៖ ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, កោះកុង, កំពត, កែប, កំពង់ស្ពឺ, កណ្ដាល, កំពង់ចាម, កំពង់ធំ និងក្រចេះ។

ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំពោះប្រជាជនកម្ពុជា និងបង្ហាញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់ស្ថាប័នក្នុងការចូលរួមចំណែកជួយដល់ការស្ដារ និងរក្សាសុវត្ថិភាពសង្គមជាតិ ក្រោមពាក្យស្លោក “ធនាគារ​ អ៊ូរី នៅជាមួយប្រជាជនកម្ពុជា”។

ក្រៅពីការបរិច្ចាគ ធនាគារ អ៊ូរី បាន ចូលរួមជាមួយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមសម្រាលបន្ទុក និងគាំទ្រដល់វីរៈភាពនៃកងទ័ពជួរមុខ និងក្រុមគ្រួសារ ដោយបានអនុវត្តវិធានការដូចខាងក្រោម៖

✅ លុបបំណុលរហូតដល់ ៨០ លានរៀល សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី

✅ លុបបំណុលរហូតដល់ ១០ លានរៀល សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពិការ

✅ អនុគ្រោះការទូទាត់សង សម្រាប់យោធិនក្នុងសមរភូមិប្រយុទ្ធ និងជនភៀសសឹក

តាមរយៈការចូលរួមទាំងនេះ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បង្ហាញពីតួនាទីជាដៃគូដែលអាចទុកចិត្តបានក្នុងការគាំទ្រការសង្គ្រោះជ្រោមជ្រែងសង្គមជាតិ និងស្ថិរភាពជាតិ។

ការប្រគល់អំណោយជូនមន្ទីសុខាភិបាល-ខេត្តបាត់ដំបង

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ

ការប្រគល់អំណោយជូនរដ្ឋបាល ស្រុកអូជ្រៅ

ការប្រគល់អំណោយជូនរដ្ឋបាល ស្រុកថ្មពួក

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម

ការប្រគល់អំណោយជូនអនុសាខាកាកបាតក្រហម កម្ពុជា ស្រុកទឹកឈូ ខេត្តកំពត

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម ខេបន្ទាយមានជ័យ

ការប្រគល់អំណោយជូនមន្ទីសុខាភិបាល ខេត្តបាត់ដំបង

 

About Woori Bank (Cambodia) Plc.

WOORI BANK (CAMBODIA) PLC. has had significant milestone achievements in Cambodia for 30 years. Beginning with a funding program in 1990, the Bank obtained an official license to operate as a microfinance institution in 2004, upgraded to a micro-deposit-taking finance institution in 2011, and merged with Woori Finance Cambodia Plc. in 2020 to broaden its network.

In November 2021, the National Bank of Cambodia approved its license as a commercial bank, and Woori Bank (Cambodia) Plc. officially launched in January 2022, enabling the Bank to provide a full range of commercial banking products and services.

As of November 2025, Woori Bank Cambodia operates 140 branches nationwide, employs over 3,500 staff, and serves more than 549,000 customers with a total asset of USD 1.4 billion, a loan portfolio of almost USD 1 billion, and deposit savings balances of up to USD 743 million.

“Woori Bank, Your Smart Choice in Finance!”

Share