Duties & Responsibilities
- រៀបចំផែនការអភិវឌ្ឍន៍សមត្ថភាព និងអាជីព និងដាក់ស្នើទៅអ្នកគ្រប់គ្រងសម្រាប់ការពិនិត្យនិងផ្តល់មតិយោបល់។
- រៀបចំផែនការសកម្មភាពប្រចាំខែផ្ទាល់ខ្លួន មិនកំណត់ចំពោះ ការស្ទង់មតិ ការផ្សព្វផ្សាយតាមភូមិ ការចុះឈ្មោះពាក្យសុំប្រាក់កម្ចី ការវាយតំលៃប្រាក់កម្ចី ការបញ្ចេញប្រាក់កម្ចី និងការប្រមូលសាច់ប្រាក់ ការចុះជួបនិងតាមដានអតិថិជន ការដោះស្រាយបំណុលយឺតយ៉ាវ ការរកប្រាក់សន្សំ និងសេវាផ្ទេរប្រាក់ជាដើម ។
- ធ្វើការប៉ាន់ប្រម៉ានតម្រូវការសាច់ប្រាក់ប្រចាំសប្តាហ៍ ប្រចាំខែនិងត្រីមាសសម្រាប់ប្រតិបត្តិការផ្តល់ប្រាក់កម្ចី។
- ជួយប្រធានសាខា ក្នុងការរៀបចំផែនការប្រចាំខែ និងផែនការពង្រីកប្រាក់កម្ចី។
- ធ្វើការសិក្សាលទ្ធភាពនៃភូមិសម្រាប់ការពង្រីកតំបន់នៅតាមតំបន់ប្រតិបត្តិការដែលបានកំណត់
- បំពេញពាក្យសុំប្រាក់កម្ចីរបស់អតិថិជន ប្រមូល វិភាគ និងបង្កើតព័ត៌មានសមស្របដែលចាំបាច់សម្រាប់វាស់វែង ការវាយតម្លៃប្រាក់កម្ចី (ដោយប្រើ IPAD)
- បញ្ចេញប្រាក់កម្ចីដែលបានអនុម័តដល់អតិថិជនដោយពន្យល់អំពីល័ក្ខខ័ណ្ឌនៃកិច្ចសន្យាខ្ចីប្រាក់ កាលវិភាគសងប្រាក់ព័ត៌មានចាំបាច់ផ្សេងៗ (ដោយប្រើ IPAD ប្រសិនបើមាន)
- ផ្តល់កាលវិភាគបង់សងប្រាក់កម្ចី និងកិច្ចសន្យាខ្ចីប្រាក់ ដល់អតិថិជនម្នាក់ៗបន្ទាប់ពីបញ្ចេញប្រាក់កម្ចី
- អនុវត្តពិធីការ អាជីវកម្មឱ្យបានត្រឹមត្រូវនិងធានាបាននូវការពេញចិត្តរបស់អតិថិជនខ្ពស់
- ដោះស្រាយបញ្ហាប្រាក់កម្ចី និងធានានូវវិន័យឥណទានរបស់អតិថិជន។
- រាយការណ៍អំពីការវិវត្តនៃបញ្ហារួមមានប្រាក់កម្ចីដែលបង់សងយឺត ដល់ ប្រធានផ្ទាល់ជារៀងរាល់ថ្ងៃ។
- អនុវត្តយ៉ាងតឹងរឹងនិងមានប្រសិទ្ធិភាពនូវគោលការណ៍ណែនាំការការពារការបន្លំ
- ធ្វើបច្ចុប្បន្នភាពរបាយការណ៍សូចនាករសមិទ្ធផលការងារ ប្រចាំខែ (KPIs)
- រាយការណ៍អំពីករណីមិនប្រក្រតីការក្លែងបន្លំការអនុវត្តន៍ខុសឬការប្រព្រឹត្តមិនត្រឹមត្រូវឬអាកប្បកិរិយាខុស / អាកប្បកិរិយាធ្ងន់ធ្ងរណាមួយដែលអនុវត្តដោយអ្នកដទៃ (មិត្តភក្តិអ្នកក្រោមបង្គាប់អ្នកត្រួតពិនិត្យ … ) ទៅកាន់មនុស្សដែលសមស្រប (ប្រធានផ្ទាល់ឬសមាជិកក្រុមប្រតិបត្តិរបស់ ធនាគារ អ៊ូរី)
Requirement Competencies
- កំពុងសិក្សាឬបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច និង គ្រប់គ្រងពាណិជ្ជកម្ម
- មានជំនាញក្នុងការប្រាស្រ័យទាក់ទង ការផ្សព្វផ្សាយ ការវិភាគ និង ការគណនា
- មានភាពស្មោះត្រង់ និង ទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- មានភាពរួសរាយរាក់ទាក់ មានភាពច្បាស់លាស់ និង ម៉ត់ចត់ក្នុងការបំពេញភារកិច្ច
- មានការគោរព និង ឥតលំអៀងក្នុងពេលបំពេញភារកិច្ចជាមួយគ្រប់អតិថិជន
- មានឆន្ទៈក្នុងការចែករំលែក សហការណ៍ និង បំពេញការងារជាក្រុម
- អាចធ្វើដំណើរដោយម៉ូតូជាប្រចាំ និងត្រូវមានប័ណ្ណបើកបរម៉ូតូ ឬរថយន្ត
- ត្រូវមានម៉ូតូផ្ទាល់ខ្លួន ដែលម៉ូតូនោះអាចប្រើប្រាស់សម្រាប់ផ្លូវឆ្ងាយបានមានទីលំនៅក្នុងតំបន់ ឬ ខេត្តដែលប្រតិបត្តិការកាន់តែប្រសើរ។
Benefit Packages
We offer competitive remuneration package and opportunity for career and personal development.
How to Apply
Apply: job@app2.big8.devPhone: 087 666 870Head Office Address: Building #398, Preah Monivong Blvd, Sangkat Boeung Keng Kang I, Boeung Keng Kang, Phnom Penh.

