សេចក្តីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់ អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 !

ធនាគារ អ៊ូរី​ សូមជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់ចំពោះគណនីសន្សំមានកាលកំណត់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 14 ខែសីហា​ ឆ្នាំ 2026 ​ នេះតទៅ។
ខាងក្រោមនេះគឺជាអត្រាការប្រាក់លើប្រភេទគណនីដែលត្រូវបានកែប្រែ៖

1.គណនីចម្រើនទ្រព្យ

1.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់សម្រាប់ឯកត្តជន
រយៈពេល (ខែ)គណនីចម្រើនទ្រព្យ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ខែ
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
1-23.00%3.00%n.an.a
3-53.50%3.25%3.25%3.00%
6-114.25%3.50%4.00%3.25%
125.45%4.00%5.20%3.75%
13-235.70%4.50%5.45%4.25%
24-355.80%4.50%5.55%4.25%
366.10%4.60%5.85%4.35%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់សម្រាប់ឯកត្តជន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារ
245.65%4.35%
365.95%4.45%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

1.2 សម្រាប់ស្ថាប័ន

អត្រាការប្រាក់សម្រាប់ស្ថាប័ន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ខែ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
1-22.50%2.00%n.an.a
3-53.50%3.00%3.25%2.75%
6-114.25%3.50%4.00%3.25%
125.45%4.00%5.20%3.75%
13-235.70%4.50%5.45%4.25%
24-355.80%4.50%5.55%4.25%
366.10%4.60%5.85%4.35%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់សម្រាប់ស្ថាប័ន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារ
245.65%4.35%
365.95%4.45%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

2.គណនីចម្រើនទ្រព្យផ្លឹស

ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
36 ខែ6.00%4.50%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
រយៈពេល និងអត្រាការប្រាក់បិទគណនីមុនកាលបរិច្ឆេទកំណត់
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
<12 ខែ1%1%
12 – 23 ខែ5.45%4.00%
24 – 35 ខែ5.80%4.50%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

3.គណនីគណនីសប្បុរស

អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ សម្រាប់ឯកត្តជន
រយៈពេល (ខែ)ដក​ការ​ប្រាក់​នៅ​កាល​​បរិច្ឆេទ​កំណត់ដក​ការ​ប្រាក់​រៀង​រាល់​ខែ ​
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
3-53.50%3.25%3.25%3.00%
6-114.25%3.50%4.00%3.25%
125.45%4.00%5.20%3.75%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ សម្រាប់ស្ថាប័ន
រយៈពេល (ខែ)ដក​ការ​ប្រាក់​នៅ​កាល​​បរិច្ឆេទ​កំណត់ដក​ការ​ប្រាក់​រៀង​រាល់​ខែ ​
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
3-53.50%3.00%3.25%2.75%
6-114.25%3.50%4.00%3.25%
125.45%4.00%5.20%3.75%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

.គណនីសន្សំតាមផែនការ

អត្រាការប្រាក់គណនីសន្សំតាមផែនការ សម្រាប់ឯកត្តជន
រយៈពេល (ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំ*
ប្រាក់រៀលប្រាក់ដុល្លារ
3-52.50%2.25%
6-113.25%2.50%
124.75%3.85%
13-235.00%3.95%
24-355.10%4.05%
365.30%4.15%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ស្ថាប័ន
រយៈពេល (ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំ*
រៀល
ដុល្លារអាមេរិក
3-52.50%2.00%
6-113.25%2.50%
124.75%3.85%
13-235.00%3.95%
24-355.10%4.05%
365.30%4.15%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។

៥.គណនីសន្សំតាមផែនការ ផ្លឹស

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឯកត្តជន
រយៈពេល
(ខែ)
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.25%2.00%
6-113.00%2.25%
124.50%3.60%
13-234.75%3.70%
24-354.85%3.80%
365.05%3.90%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។
រយៈពេល
(ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.25%1.75%
6-113.00%2.25%
124.50%3.60%
13-234.75%3.70%
24-354.85%3.80%
365.05%3.90%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។

សម្រាប់ព័ត៌មានលម្អិត: 023 963 333 / 081 331 333

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ធនាគារ អ៊ូរី និង ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ ប្រារព្ធខួបមួយឆ្នាំនៃភាពជាដៃគូអាជីវកម្មប៊េងកាសួរេនដើម្បីពង្រឹងការទទួលបានសេវាការពារហិរញ្ញវត្ថុទូទាំងប្រទេស

ភ្នំពេញ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៦ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្រារព្ធខួបមួយឆ្នាំនៃភាពជាដៃគូអាជីវកម្មប៊េងកាសួរេន(Bancassurance) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាការពារហិរញ្ញវត្ថុ។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ភាពជាដៃគូនេះបានផ្តល់ការការពារដល់អតិថិជន និងក្រុមគ្រួសារ ជាង ,២០០ នាក់ ជាមួយនឹងទំហំទឹកប្រាក់ធានារ៉ាប់រងសរុបជាង ១៨ លានដុល្លារអាមេរិក។ ក្រៅពីតួលេខ សមិទ្ធផលនេះឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរដ៏មានន័យ ដោយមានក្រុមគ្រួសារជាច្រើនកំពុងតែទទួលបានទំនុកចិត្ត និងការគាំទ្រកាន់តែប្រសើរ ដើម្បីត្រៀមខ្លួនសម្រាប់ភាពមិនប្រាកដប្រជានាថ្ងៃអនាគត។

តាំងពីចាប់ផ្តើមភាពជាដៃគូនេះ ក្រុមហ៊ុនទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយនាំយកបណ្តាញអតិថិជនដ៏ទូលំទូលាយរបស់ ធនាគារ អ៊ូរី ជាមួយនឹងឯកទេសខាងធានារ៉ាប់រងរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។ ភាពជាដៃគូនេះបង្កើតឱ្យមានភាពងាយស្រួលកាន់តែខ្លាំងក្នុងការទទួលបានដំណោះស្រាយធានារ៉ាប់រងអាយុជីវិតសម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ឆ្ពោះទៅមុខទៀត ស្ថាប័នទាំងពីរនៅតែរក្សាការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាព និងនាំយកដំណោះស្រាយការពារហិរញ្ញវត្ថុជូនដល់អតិថិជនឱ្យកាន់តែច្រើនបន្ថែមទៀត។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ ភាពជាដៃគូនេះបាននាំមកនូវ ផលិតផលថ្មីៗបន្ថែម រួមមានដំណោះស្រាយការពារអាយុជីវិតដ៏ទូលំទូលាយ ដំណោះស្រាយការពារលើឥណទាន ក៏ដូចជាផលិតផលធានារ៉ាប់រងសុខភាព «SMARTCare Medical» ដែលជាផលិតផលថ្មីបង្អស់។

លោក Ju Sug Kang អគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងផ្តល់លើសពីសេវាធនាគារស្នូល ដោយផ្តល់ជូនអតិថិជននូវដំណោះស្រាយកាន់តែទូលំទូលាយ ដើម្បីគាំទ្រដល់ដំណើរការហិរញ្ញវត្ថុរបស់ពួកគេ។ រួមជាមួយ ដាយ អុិឈិ ឡាយហ្វ៍ យើងអាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងផ្លាស់ប្តូររបស់អតិថិជនបានកាន់តែប្រសើរ និងផ្តល់នូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ពេញលេញមួយ។ យើងទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូនេះបន្តទៀត ដើម្បីបង្កើតគុណតម្លៃកាន់តែខ្ពស់ជូនដល់អតិថិជន និងសហគមន៍របស់យើងនៅទូទាំងប្រទេសកម្ពុជា”។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានបន្ថែមថា៖ “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចសហការ និងកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំង២ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។ រួមគ្នាជាមួយគណៈគ្រប់គ្រង និងក្រុមការងាររបស់ ធនាគារ អ៊ូរី យើងនៅតែបន្តប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈភាពជាដៃគូអាជីវកម្មប៊េងកាសួរេន។ យើងនឹងបន្តពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដើម្បីនាំយកសេវាការពារហិរញ្ញវត្ថុទៅកាន់គ្រួសារកម្ពុជាឱ្យកាន់តែច្រើនឡើង”។

អំពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជកម្មមួយក្នុងចំណោមធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដោយមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះនៅទូទាំង
ប្រទេស។ បន្ទាប់ពីការផ្លាស់ប្តូរជាផ្លូវការទៅជាធនាគារពាណិជ្ជកម្មពេញលេញនៅខែមករា ឆ្នាំ ២០២២ ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័ស។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ធនាគារមានសាខាចំនួន ១៤០ បុគ្គលិកជាង ,៥០០ នាក់ និងបម្រើសេវាកម្មជូនអតិថិជនជាង ៥៥០,០០០ នាក់នៅទូទាំងប្រទេស។ ធនាគារ អ៊ូរី រក្សាបាននូវជំហរហិរញ្ញវត្ថុដ៏រឹងមាំ ដោយមានទ្រព្យសកម្មសរុប , ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានលើសពី ១ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើអតិថិជនមានចំនួន ៧៣៩ លានដុល្លារអាមេរិក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយ ធនាគារ អ៊ូរី (កូរ៉េ) ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេមួយរបស់កូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៩៩។ ដោយទទួលបានការគាំទ្រពីបណ្តាញប្រតិបត្តិការដ៏ធំទូលាយនៅក្នុង ២៤ ប្រទេស និងមានសាខាចំនួន ៤៦៦ នៅទូទាំងពិភពលោក។ ធនាគារ អ៊ូរី (កូរ៉េ) ដែលជាក្រុមហ៊ុនមេគឺជាបុត្រសម្ព័ន្ធដ៏សំខាន់នៃ ​​​​             Woori Financial Group ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ Woori Financial Group មានទ្រព្យសកម្មសរុបចំនួន ៤៦២,៧ ពាន់លានដុល្លារអាមេរិក រួមជាមួយចំណាត់ថ្នាក់ឥណទានដែលមានស្ថិរភាពខ្ពស់ រួមមាន A+ ពីស្ថាប័ន S&P, A1 ពី Moody’s, A ពី Fitch និង AAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។​

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃសម្រាប់អ្នក!”

 

អំពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉េនស៍ (ខេមបូឌា) ម.ក

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉េនស៍ (ខេមបូឌា) ម.ក (“ដាយ អិុឈិ ឡាយហ្វ៍ ខេមបូឌា”) គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៧ ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានទទួលស្គាល់ថាជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិប្រចាំឆ្នាំនៃប្រទេសកម្ពុជា” សម្រាប់រយៈពេល ២ ឆ្នាំជាប់គ្នា គឺឆ្នាំ ២០២៣ និង ២០២៤។ ក្រុមហ៊ុនក៏ត្រូវបានទទួលស្គាល់ជា “ក្រុមហ៊ុនល្អបំផុតដែលគួរឱ្យចង់ធ្វើការនៅក្នុងតំបន់អាស៊ី” និង “ក្រុមហ៊ុនដែលយកចិត្តទុកដាក់បំផុត” សម្រាប់ឆ្នាំ ២០២៤ ដោយទស្សនាវដ្តី HR Asia។ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ជប៉ុនដែលមានបទពិសោធន៍ជាង ១២៣ ឆ្នាំ និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនតូក្យូ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០២ ក្រុមហ៊ុន DLHD តែងតែប្តេជ្ញាចិត្តសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុននាំយកការប្តេជ្ញាចិត្តដដែលនេះមកកាន់ប្រទេសកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់លោកអ្នក។ ក្នុងនាមជាដៃគូពេញមួយជីវិតរបស់លោកអ្នក ក្រុមហ៊ុននៅទីនេះដើម្បីគាំទ្រសុខុមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជារៀងរហូត។

នៅក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា តម្លៃស្នូលរបស់ក្រុមហ៊ុនរួមមាន៖ យើងយកចិត្តទុកដាក់ (We care), យើងធ្វើអ្វីដែលត្រឹមត្រូវ (We do what’s right) និង យើងច្នៃប្រឌិត (We innovate) គឺជាគោលការណ៍ណែនាំសម្រាប់រាល់ការសម្រេចចិត្តអាជីវកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប មានមូលដ្ឋានគ្រឹះរឹងមាំ និងមានដើមទុនរឹងមាំ ដោយមានទ្រព្យសកម្មសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណូលពីបុព្វលាភធានារ៉ាប់រងព្រមទាំងប្រាក់ចំណូលផ្សេងទៀតចំនួន ៤៥.៣ ពាន់លានដុល្លារអាមេរិក។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥)

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ប្រកាសតែងតាំង អគ្គនាយកប្រតិបត្តិថ្មីដើម្បីជំរុញយុទ្ធសាស្ត្រកំណើនឆ្នាំ ២០២៦!

ភ្នំពេញ, ថ្ងៃទី០៣​ ខែមេសា ឆ្នាំ ២០២៦ធនាគារ អ៊ូរី  ដែលជាធនាគារពាណិជ្ជនាំមុខមួយគេមួយនៅកម្ពុជា និងជាសមាជិក នៃ Woori Financial Group បានប្រកាសអំពីការតែងតាំង លោក Ju Sug Kang ជាអគ្គនាយក​ប្រតិបត្តិថ្មី របស់ធនាគារ។​ ការតែងតាំងនេះទទួលបានការអនុម័តពីធនាគារជាតិកម្ពុជា និងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ ២០២៦

លោក Kang នាំមកនូវបទពិសោធន៍ធនាគារយ៉ាងទូលំទូលាយជាង ២៨ ឆ្នាំ ពីធនាគារ អ៊ូរី កូរ៉េ (Woori Bank Korea) ដែលជាកន្លែងលោកបានកសាងជំនាញស៊ីជម្រៅលើផ្នែកយុទ្ធសាស្ត្រសកល ធនធានមនុស្ស ការបណ្តុះបណ្តាល និងការអភិវឌ្ឍអង្គភាព។ តួនាទីដឹកនាំរបស់លោក បានគ្របដណ្តប់លើប្រតិបត្តិការអន្តរជាតិជាច្រើននៅក្នុងបណ្តាញធនាគារ អ៊ូរី រួមទាំងទំនួលខុសត្រូវសំខាន់ៗនៅធនាគារ អ៊ូរី ចិន (Woori Bank China) ដែលផ្ដល់ឱ្យលោកនូវការយល់ដឹងស៊ីជម្រៅអំពីនិន្នាការធនាគារទាំងក្នុងតំបន់ និងសកលលោក។ សមត្ថភាពដែលត្រូវបានទទួលស្គាល់របស់លោក ក្នុងការគ្រប់គ្រងមុខងារធនាគារដ៏ស្មុគស្មាញ និងការដឹកនាំគំនិតផ្តួចផ្តើមផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ធ្វើឱ្យលោកមានលក្ខណៈសម្បត្តិយ៉ាងល្អប្រសើរ ក្នុងការដឹកនាំធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឈានទៅរកដំណាក់កាលបន្ទាប់នៃកំណើន និងការរីកចម្រើនផ្នែកហិរញ្ញវត្ថុឌីជីថល។

ក្នុងនាមជាអគ្គនាយកប្រតិបត្តិ (CEO) លោក Kang នឹងត្រួតពិនិត្យលើទិសដៅយុទ្ធសាស្ត្រ ប្រសិទ្ធភាពប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងពង្រីកខ្លួនរយៈពេលវែង ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត និងផ្តោតលើអតិថិជនជាចម្បងនៅទូទាំងប្រទេសកម្ពុជា។

ការប្តេជ្ញារបស់ អគ្គនាយក​ប្រតិបត្តិ ចំពោះយុទ្ធសាស្ត្រ ឆ្នាំ ២០២៦

ក្នុងចក្ខុវិស័យសម្រាប់ឆ្នាំ ២០២៦ លោក Kang បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក ក្នុងការពង្រឹងបរិវត្តកម្មដែលផ្តោតលើអតិថិជនជាចម្បងរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកបានគូសបញ្ជាក់ថា ធនាគារនឹងផ្តល់អាទិភាពដល់ការអនុវត្តការផ្តល់ឥណទានដែលមានគុណភាពខ្ពស់ និងប្រកបដោយចីរភាព ដើម្បីធានានូវស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងសម្រាប់អតិថិជន។ លោក Kang ក៏បានសន្យាផងដែរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធមូលនិធិផ្ទៃក្នុងរបស់ធនាគារ ដើម្បីឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយហិរញ្ញវត្ថុដែលមានលក្ខណៈប្រកួតប្រជែង និងផ្ដល់តម្លៃបន្ថែមខ្ពស់។ បន្ថែមលើនេះ លោកបានបញ្ជាក់សារជាថ្មីអំពីការផ្តោតអារម្មណ៍លើការកែលម្អបទពិសោធន៍ធនាគារឌីជីថល និងធ្វើឲ្យអតិថិជនឱ្យកាន់តែមានភាពងាយស្រួល តាមរយៈគុណភាពសេវាកម្មកម្រិតខ្ពស់។ ចំណុចស្នូលនៃការប្តេជ្ញាចិត្តរបស់លោក គឺការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ក្នុងការរក្សានូវស្តង់ដារផលប័ត្រឥណទានគុណភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសហិរញ្ញវត្ថុដែលមានសុវត្ថិភាព ភាពធន់ និងគួរឱ្យទុកចិត្តសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ប្រសាសន៍របស់លោក អគ្គនាយក​ប្រតិបត្តិ

ក្នុងឱកាសនៃការតែងតាំងនេះ លោក Ju Sug Kang បានមានប្រសាសន៍ថា៖

ខ្ញុំមានកិត្តិយសយ៉ាងជ្រាលជ្រៅក្នុងការដឹកនាំ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។​ ក្នុងនាមជាធនាគារដែលមានសុវត្ថិភាពបំផុតមួយ យើងនឹងបោះជំហានទៅមុខ ដើម្បីក្លាយជាធនាគារដ៏ឆ្នើមបំផុតពិតប្រាកដ។ ក្នុងអំឡុងពេលនៃបរិវត្តកម្មដ៏សំខាន់ សម្រាប់ទាំងធនាគារ និងវិស័យហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូល។ អាទិភាពរបស់យើងក្នុងឆ្នាំ ២០២៦ គឺសាមញ្ញតែមានឥទ្ធិពល — នោះគឺការដាក់អតិថិជនជាបេះដូងនៃរាល់ការសម្រេចចិត្តរបស់យើង។ យើងនឹងពង្រឹងគុណភាពនៃឥណទាន ដោយធានានូវគុណភាពសេវាកម្ម និងភាពរហ័សទាន់ចិត្តតាមរយៈនវានុវត្តន៍ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ឌីជីថលដ៏រលូន ដែលជួយសម្រួលដល់ដំណើរ និងភាពងាយស្រួលរបស់អតិថិជន។ រួមជាមួយក្រុមការងារដែលប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ខ្ញុំប្តេជ្ញាកសាងអនាគតហិរញ្ញវត្ថុដែលមានសុវត្ថិភាពជាងមុន វៃឆ្លាតជាងមុន និងមានបរិយាបន្នជាងមុន សម្រាប់អតិថិជនរបស់យើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា”

អំពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក.

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  ធនាគារ អ៊ូរី បានសម្រេចបាននូវសមិទ្ធិផលសំខាន់ៗក្នុងអំឡុងរយៈពេល ៣០ ឆ្នាំ ដែលធនាគារបានប្រតិបត្តិការ​នៅកម្ពុជា។ ចាប់ផ្តើមពីកម្មវិធីផ្តល់ហិរញ្ញប្បទាននៅឆ្នាំ ១៩៩០ ស្ថាប័នបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មកក៏បានក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរនៅឆ្នាំ ២០១១ និងពង្រីកបណ្តាញសាខាទូទាំងប្រទេស តាមរយៈការរួមបញ្ចូលជាមួយ Woori Finance Cambodia Plc. នៅឆ្នាំ ២០២០។

នៅខែវិច្ឆិកា ឆ្នាំ ២០២១ ធនាគារជាតិ នៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជ និងបានចាប់ផ្តើមប្រតិបត្តិការជាធនាគារពេញលេញនៅខែមករា ឆ្នាំ ២០២២។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឲ្យធនាគារផ្តល់ជូនផលិតផល និងសេវាធនាគារពាណិជ្ជកម្មគ្រប់ប្រភេទដល់អតិថិជនជុំវិញប្រទេស។

ត្រឹមខែធ្នូ ឆ្នាំ ២០២៥ ធនាគារ អ៊ូរី មានសាខា ១៤០ កន្លែង បុគ្គលិកជាង ,៤០០ នាក់ និងបម្រើអតិថិជនលើស ៥៥១,០០០ នាក់ ទ្រព្យសកម្មសរុបជាង១.៣ ពាន់លានដុល្លារ ផលប័ត្រប្រាក់កម្ចីជិត ១ ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជន ៧៣៩ លានដុល្លារ

ធនាគារ អ៊ូរី គឺជាបុត្រសម្ព័ន្ធដែលកាន់កាប់ពេញលេញ (ភាគហ៊ុន ១០០%) ដោយធនាគារ អ៊ូរី កូរ៉េ (Woori Bank Korea) ដែលជាក្រុមហ៊ុនមេដែលមានបណ្តាញសកលក្នុង ២៤ ប្រទេស និងមាន ៤៦៦ សាខានៅទូទាំងពិភពលោក។ ធនាគារ អ៊ូរី កូរ៉េ គឺជាសមាជិកនៃ Woori Financial Group ដែលមានទ្រព្យសកម្មសរុបគិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ចំនួន ៤៦២,៧ ពាន់លានដុល្លារអាមេរិក និងមានចំណាត់ថ្នាក់ឥណទានប្រកបដោយស្ថិរភាព (កម្រិត A+ ដោយ S&P, កម្រិត A1 ដោយ Moody’s, កម្រិត A ដោយ Fitch និងកម្រិត AAA ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ)

“ធនាគារ អ៊ូរី , ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

 

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ទទួលបានវិញ្ញាបនបត្រ PCI DSS បង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់សន្តិសុខសេវាទូទាត់ឌីជីថលកាន់តែប្រសើរ!

ភ្នំពេញ, កម្ពុជា – ថ្ងៃទី 23 ខែមករា ឆ្នាំ 2026 – ធនាគារអ៊ូរី (ខេមបូឌា)​ ម.ក សូមប្រកាសជាផ្លូវការថា ធនាគារបានទទួលបានវិញ្ញាបនបត្រ Payment Card Industry Data Security Standard (PCI DSS) ដោយជោគជ័យ។ វិញ្ញាបនបត្រនេះ មានកម្រិតស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់ជាសកលសម្រាប់ការការពារទិន្នន័យអ្នកកាន់ប័ណ្ណ និងធានា សុវត្ថិភាពខ្ពស់បំផុតសម្រាប់ប្រតិបត្តិការប័ណ្ណ និងឌីជីថលទាំងអស់។

PCI DSS គឺជាប្រព័ន្ធក្របខណ្ឌសន្តិសុខអន្តរជាតិ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុន​ទូទាត់ប្រាក់ធំៗលំដាប់សកល រួមទាំង ក្រុមហ៊ុន Visa មានគោលបំណងការពារព័ត៌មានសម្ងាត់នៃប័ណ្ណក្នុងគ្រប់ដំណាក់កាលនៃប្រតិបត្តិការទូទាត់។ ការទទួលបានវិញ្ញាបនបត្រនេះ ត្រូវការការវាយតម្លៃពេញលេញ និងឯករាជ្យដោយ​អ្នកវាយតម្លៃសន្តិសុខដែលមានភាពសុក្រឹត​ (Qualified Security Assessors – QSA) ដើម្បីបង្ហាញពីការត្រួតពិនិត្យ និងវិធានការសន្តិសុខដ៏រឹងមាំ លើប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា ការការពារទិន្នន័យ ការគ្រប់គ្រងភាពងាយរងគ្រោះ និងការដំណើរការប្រតិបត្តិការជាប្រកបដោយសុវត្ថិភាព។

វិញ្ញាបនបត្រនេះ ស្របតាមគោលការណ៍ និង​បទប្បញ្ញត្តិ របស់ធនាគារ ជាតិនៃកម្ពុជា  និងស្តង់ដារ​ទូទាត់ប្រាក់អន្តរជាតិ។ ទាំងនេះបញ្ជាក់ថា ធនាគារ ​អ៊ូរី បន្តអនុឡោមតាមបទប្បញ្ញត្តិ ស្តង់ដារអន្តរជាតិ និងគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណិត។​

លោក Shin DongWoo អគ្គនាយកប្រតិបត្តិស្តីទី របស់ ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖
ការទទួលបានវិញ្ញាបនបត្រ PCI DSS គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តដ៏ម៉ុតមាំ របស់យើងក្នុងការការពារទិន្នន័យអតិថិជន និងធ្វើប្រតិបត្តិការទំនើប ដោយគោរពតាមស្តង់ដារសន្តិសុខ និងបទប្បញ្ញត្តិអន្តរជាតិខ្ពស់បំផុត។ ក្នុងនាមជាធនាគារ​ឌីជីថលដែលកំពុងរីកចម្រើន យើងបន្តផ្តល់ដល់អតិថិជននូវវេទិកាដែលមានសុវត្ថិភាព ទុកចិត្តបាន និងមានស្ថិរភាពសម្រាប់ប្រតិបត្តិការប័ណ្ណ និងប្រតិបត្តិការបណ្តាញទាំងអស់។

សមិទ្ធផលដ៏សំខាន់នេះ បានដាក់ឱ្យ ធនាគារ អ៊ូរី ឈរនៅក្នុងចំណោមធនាគារជួរមុខនៃស្ថាប័នហិរញ្ញវត្ថុដែលកំពុងលើកកម្ពស់សមត្ថភាពសន្តិសុខសាយប័រ (cybersecurity) និងទំនុកចិត្តឌីជីថលនៅកម្ពុជា។ ដំណើរការទទួលបានវិញ្ញាបនបត្រ បានរួមបញ្ចូលការត្រួតពិនិត្យយ៉ាងតឹងរឹងលើគោលនយោបាយគ្រប់គ្រង ប្រព័ន្ធបច្ចេកវិទ្យា និងវិធានការប្រតិបត្តិ ដើម្បីធានាថាធនាគារ បានអនុវត្តតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ និងបទប្បញ្ញត្តិត្រឹមត្រូវ។

វិញ្ញាបនបត្រនេះ ក៏បានបន្ថែមភាពរឹងមាំដល់ប្រព័ន្ធអេកូឌីជីថលរបស់ធនាគារ ដោយធានាថា៖

  • ការការពារទិន្នន័យម្ចាស់ប័ណ្ណយ៉ាងមានប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងសន្តិសុខដែលទទួលស្គាល់ជាសកល។
  • ការត្រួតពិនិត្យបន្តបន្ទាប់ ការគ្រប់គ្រងភាពងាយរងគ្រោះ និងការកាត់បន្ថយហានិភ័យ ដើម្បីទប់ស្កាត់គ្រោះថ្នាក់សន្តិសុខតាមអ៊ីនធឺណែត។
  • បរិយាកាសធនាគារ​ឌីជីថល ដែលមានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ ក្នុងការប្រើប្រាស់ប័ណ្ណ និងឆានែលអនឡាញទាំងអស់។
  • ការបង្កើនទំនុកចិត្តពីអតិថិជន អាជីវករ ដៃគូអាជីវកម្ម និងនិយ័តករ ។

លោក អ៊ាត ចិត្រាសូរិវង្ស ប្រធាននាយកដ្ឋានព័ត៌មាន (CIO) បានបន្ថែមថា៖​
សុវត្ថិភាពគឺជាស្នូលនៃដំណើរបំលែងឌីជីថលរបស់យើង។ វិញ្ញាបនបត្រ PCI DSS បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព ទំនើប និងផ្ដោតលើអតិថិជន។ វាក៏ជួយបង្កើនគ្រឹះសន្តិសុខរបស់យើង ខណៈពេលយើងកំពុងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធនាគារ ការប្រើប្រាស់ Cloud និងបញ្ញាសិប្បនិម្មិត(AI)។

ធនាគារ អ៊ូរី  នឹងបន្តពង្រឹងសមត្ថភាពសន្តិសុខសាយប័រ និងវិនិយោគក្នុងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្រប្រតិបត្តិការទូទាត់ឌីជីថលដែលមានសុវត្ថិភាព និងការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ។

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 140 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 545 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួនជិត 1ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 743លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

 

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងបុគ្គលិករួមគ្នា ផ្តល់ជំនួយដល់ទាហាននៅជួរមុខ និងជនភៀសសឹកពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា–ថៃ

ភ្នំពេញ, – ០៣ មករា ២០២៦
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងបុគ្គលិករួមគ្នាផ្តល់ការគាំទ្រដ៏មានអត្ថន័យ ដោយចូលរួមបរិច្ចាគ គ្រឿងឧបភោគ​ បរិភោគ និងសម្ភារៈចាំបាច់ ដើម្បីជួយទាហានជួរមុខ និងប្រជាពលរដ្ឋភៀសសឹក​ដែលរងផលប៉ះពាល់ពីស្ថានភាពតានតឹងតាមព្រំដែនកម្ពុជា–ថៃ។ ការចូលរួមនេះធ្វើឡើងជាមួយអាជ្ញាធរដែលពាក់ព័ន្ធ និងមណ្ឌលជំនួយជនភៀសសឹក ដើម្បីធានាថាការជួយសង្គ្រោះត្រូវបានផ្តល់ដល់ទីកន្លែង និងទាន់ពេលវេលា។

ការបរិច្ចាគនេះត្រូវបានចែកចាយដើម្បីជួយទាហាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តចំនួន១៤​ ខេដូចជា៖ ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, កោះកុង, កំពត, កែប, កំពង់ស្ពឺ, កណ្ដាល, កំពង់ចាម, កំពង់ធំ និងក្រចេះ។

ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំពោះប្រជាជនកម្ពុជា និងបង្ហាញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់ស្ថាប័នក្នុងការចូលរួមចំណែកជួយដល់ការស្ដារ និងរក្សាសុវត្ថិភាពសង្គមជាតិ ក្រោមពាក្យស្លោក “ធនាគារ​ អ៊ូរី នៅជាមួយប្រជាជនកម្ពុជា”។

ក្រៅពីការបរិច្ចាគ ធនាគារ អ៊ូរី បាន ចូលរួមជាមួយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមសម្រាលបន្ទុក និងគាំទ្រដល់វីរៈភាពនៃកងទ័ពជួរមុខ និងក្រុមគ្រួសារ ដោយបានអនុវត្តវិធានការដូចខាងក្រោម៖

✅ លុបបំណុលរហូតដល់ ៨០ លានរៀល សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី

✅ លុបបំណុលរហូតដល់ ១០ លានរៀល សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពិការ

✅ អនុគ្រោះការទូទាត់សង សម្រាប់យោធិនក្នុងសមរភូមិប្រយុទ្ធ និងជនភៀសសឹក

តាមរយៈការចូលរួមទាំងនេះ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បង្ហាញពីតួនាទីជាដៃគូដែលអាចទុកចិត្តបានក្នុងការគាំទ្រការសង្គ្រោះជ្រោមជ្រែងសង្គមជាតិ និងស្ថិរភាពជាតិ។

ការប្រគល់អំណោយជូនមន្ទីសុខាភិបាល-ខេត្តបាត់ដំបង

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ

ការប្រគល់អំណោយជូនរដ្ឋបាល ស្រុកអូជ្រៅ

ការប្រគល់អំណោយជូនរដ្ឋបាល ស្រុកថ្មពួក

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម

ការប្រគល់អំណោយជូនអនុសាខាកាកបាតក្រហម កម្ពុជា ស្រុកទឹកឈូ ខេត្តកំពត

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម ខេបន្ទាយមានជ័យ

ការប្រគល់អំណោយជូនមន្ទីសុខាភិបាល ខេត្តបាត់ដំបង

 

About Woori Bank (Cambodia) Plc.

WOORI BANK (CAMBODIA) PLC. has had significant milestone achievements in Cambodia for 30 years. Beginning with a funding program in 1990, the Bank obtained an official license to operate as a microfinance institution in 2004, upgraded to a micro-deposit-taking finance institution in 2011, and merged with Woori Finance Cambodia Plc. in 2020 to broaden its network.

In November 2021, the National Bank of Cambodia approved its license as a commercial bank, and Woori Bank (Cambodia) Plc. officially launched in January 2022, enabling the Bank to provide a full range of commercial banking products and services.

As of November 2025, Woori Bank Cambodia operates 140 branches nationwide, employs over 3,500 staff, and serves more than 549,000 customers with a total asset of USD 1.4 billion, a loan portfolio of almost USD 1 billion, and deposit savings balances of up to USD 743 million.

“Woori Bank, Your Smart Choice in Finance!”

សេចក្តីជូនដំណឹងសំខាន់៖ ស្តីអំពីការផ្អាកដំណើរការសេវាបម្រើអតិថិជន ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធ !

ធនាគារ អ៊ូរី និង ក្រុមហ៊ុន TADA ចុះហត្ថលេខាកិច្ចព្រមព្រៀងសហការយុទ្ធសាស្ត្រដើម្បីជំរុញការធ្វើដំណើរដោយប្រើថាមពលបៃតងនៅកម្ពុជា!

ភ្នំពេញ–នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥  ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និង ក្រុមហ៊ុន​ TADA ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតកិច្ចសហការយុទ្ធសាស្ត្រដែលមានគោលបំណងជំរុញការធ្វើដំណើរដោយប្រើថាមពលបៃតងនៅកម្ពុជា។ កិច្ចសហការនេះបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងបន្ថយផលប៉ះពាល់បរិស្ថាន។

ការសហការនេះផ្តល់នូវចំណុចសំខាន់ពីរដែលទាក់ទងនឹងចីរភាព និងការច្នៃប្រឌិត៖

  • ការធ្វើដំណើរដោយប្រើថាមពលបៃតងសម្រាប់បុគ្គលិក៖ TADA នឹងផ្តល់ដំណោះស្រាយធ្វើដំណើរដោយប្រើថាមពលបៃតងសម្រាប់បុគ្គលិក ធនាគារ អ៊ូរី ដោយផ្តល់ជម្រើសធ្វើដំណើរដែលងាយស្រួល និងមានទំនួលខុសត្រូវចំពោះបរិស្ថាន។
  • ការពង្រីកសេវាហិរញ្ញវត្ថុដល់អ្នកបើកបរ៖ ធនាគារ អ៊ូរី នឹងផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការដល់អ្នកបើកបររបស់ TADA ដើម្បីជួយពង្រឹងជីវភាព និងការរីកចម្រើនរបស់ពួកគេ។

ក្រៅពីគម្រោងសំខាន់ទាំងនេះ ធនាគារ អ៊ូរី និង TADA នឹងស្វែងរកឱកាសសហការបន្ថែម ដូចជាការធ្វើយុទ្ធនាការផ្សព្វផ្សាយរួម ដើម្បីទាក់ទាញអតិថិជន ធនាគារ អ៊ូរី និងអ្នកប្រើសេវា TADA ដើម្បីពង្រីកវិសាលភព​ឱ្យកាន់តែទូលំទូលាយក្នុងការទទួលយកការធ្វើដំណើរដោយប្រើថាមពលបៃតង។

ដើម្បីអបអរសាទរកិច្ចសហការនេះ ធនាគារ អ៊ូរី បានចាប់ផ្តើមកម្មវិធីពិសេស “ជិះច្រើន សន្សំច្រើនជាមួយ Woori Visa Rewards នៅលើ TADA” ដូចខាងក្រោម៖

ទទួលបានរង្វាន់បញ្ចុះតម្លៃស្វ័យប្រវត្តិ នៅពេលអ្នកបង់ប្រាក់សម្រាប់ការធ្វើដំណើរលើ TADA ដោយប្រើ​​    ប័ណ្ណ Woori Visa (Classic, Gold, ឬ Platinum)។

  • ប័ណ្ណវីសាគ្រប់ប្រភេទ៖ ទទួលបានរង្វាន់ 2,000 រៀល នៅពេលបង់ប្រាក់ TADA ចាប់ពី 8,000 រៀល ឡើងទៅ រហូតដល់ 3 ដងក្នុងមួយប័ណ្ណ។
  • Platinum Extra៖ អ្នកកាន់ប័ណ្ណ Woori Visa Platinum ទទួលបានកាបញ្ចុះតម្លៃបន្ថែម 10,000 រៀល នៅពេលបង់ចាប់ពី 40,000 រៀល ឡើងទៅ រហូតដល់ 2 ដងក្នុងមួយប័ណ្ណ។​
  • ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 “មុនទទួលបានមុន”។ ចាប់ផ្តើមជិះ និងសន្សំប្រាក់ថ្ងៃនេះ!

ស្វែងយល់បន្ថែម៖​ https://shorturl.at/qDNGr

កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តអតិថិជនឱ្យទទួលយកការធ្វើដំណើរដោយប្រើថាមពលបៃតង ព្រមទាំងទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុជាក់ស្តែង ដើម្បីបង្ហាញពីការប្តេជ្ញារបស់ធនាគារ អ៊ូរី ខេមបូឌា ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការច្នៃប្រឌិតផ្តោតលើអតិថិជន។

កិច្ចសហការនេះជាជំហានសំខាន់ក្នុងការបង្កើតអនាគតបៃតងសម្រាប់កម្ពុជា និងជាផ្នែកមួយនៃការទទួលខុសត្រូវ ESG របស់យើង។ ដោយបញ្ចូលការច្នៃប្រឌិតហិរញ្ញវត្ថុជាមួយការធ្វើដំណើរដោយប្រើថាមពលបៃតង យើងមានគោលបំណងផ្តល់តម្លៃមិនត្រឹមតែដល់អតិថិជនទេ ប៉ុន្តែដល់បរិស្ថានផងដែរ” ការលើកឡើងរបស់ លោកស្រី សាហាក់ និមល តំណាងធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។

នៅ TADA ខេមប៊ូឌា យើងជឿជាក់លើការបង្កើតប្រព័ន្ធធ្វើដំណើរដែលមានតម្លាភាព និងប្រកបដោយចីរភាព។ ការសហការជាមួយធនាគារ អ៊ូរី ខេមបូឌា អនុញ្ញាតឱ្យយើងផ្តល់អំណាចដល់អ្នកបើកបរ និងអ្នកប្រើសេវា ព្រមទាំងរួមចំណែកសម្រេចគោលដៅចីរភាពរបស់កម្ពុជា” ប្រសាសន៍របស់ លោក ឈឹម ពុធណារ៉ា តំណាង TADA ខេមបូឌា ។

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែកញ្ញា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 140 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,600 នាក់ និងបម្រើអតិថិជនជាង 545 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1.1 ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 740លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

 

អំពី TADA ខេមបូឌា

TADA មានប្រភពដើមពីប្រទេសសិង្ហបុរី ជាកម្មវិធីហៅរថយន្តតាម Blockchain ដំបូងគេនៅលើពិភពលោក ដែលប្រតិបត្តិការនៅប្រទេស 6 រួមមាន សិង្ហបុរី វៀតណាម កម្ពុជា ហុងកុង ថៃ និងសហរដ្ឋអាមេរិក។

ចាប់តាំងពីចូលមកកម្ពុជា ឆ្នាំ 2019 TADA ខេមប៊ូឌា បានពង្រីកសេវាកម្មទៅកាន់ខេត្ត 8 រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ កំពត កែប បន្ទាយមានជ័យ ប៉ោយប៉ែត និងថ្មីបំផុត បាត់ដំបង។ TADA ខេមប៊ូឌា គ្មានការកាត់កម្រៃ ដើម្បីអនុញ្ញាតឱ្យអ្នកបើកបរកាន់កាប់ប្រាក់ចំណូលពេញលេញ និងបន្តអភិវឌ្ឍន៍ការធ្វើដំណើរដោយប្រើថាមពលបៃតងតាមរយៈដំណោះស្រាយធ្វើដំណើរដែលមានសុវត្ថិភាព ឆ្លាតវៃ និងប្រកបដោយចីរភាព។

សេចក្តីជូនដំណឹងស្តីពីការបើកគណនីប្រាក់រៀលជូនអតិថិជនដោយស្វ័យប្រវត្តិ!

អតិថិជនជាទីគោរព!

ដើម្បីជំរុញ និងគាំទ្រការប្រើប្រាស់ រូបិយប័ណ្ណប្រាក់រៀល (KHR) ដោយអនុលោមតាមសេចក្តីណែនាំស្តីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024 និង ទី14 ខែតុលា ឆ្នាំ2025 ដែលចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) មានកិត្តិយសសូមជម្រាបជូនអតិថិជនទាំងអស់ មេត្តាជ្រាបថាក្នុងពេលឆាប់ៗខាងមុខនេះ៖

  • អតិថិជន ដែលមិនទាន់មានគណនីរូបិយប័ណ្ណប្រាក់រៀល (KHR) នឹងត្រូវបានបើកគណនីជូនដោយស្វ័យប្រវត្តិ និង ឥតគិតថ្លៃ (មិនរាប់បញ្ចូលគណនីគ្មានប្រតិបត្តិការ និងគណនីអសកម្ម)។
  • ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានគណនីរូបិយប័ណ្ណប្រាក់រៀល (KHR) ប៉ុន្តែមិនទាន់បានភ្ជាប់ទៅ QR កូដ នឹងត្រូវបានភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ។ ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានតែគណនីរូបិយប័ណ្ណប្រាក់ដុល្លារ (USD) នឹងត្រូវបានផ្តល់ជូនគណនីប្រាក់រៀល (KHR) ដោយស្វ័យប្រវត្តិ ដែលនឹងភ្ជាប់ទៅ QRកូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ​ និង ឥតគិតថ្លៃ។ (មិនរាប់បញ្ចូលពាណិជ្ជករគ្មានប្រតិបត្តិការ)។​

ចំពោះអតិថិជនដែលគ្មានគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR) ឫមិនទាន់បានបើកគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR) រួចរាល់ នឹងត្រូវបានផ្អាកការប្រើប្រាស់សេវាធនាគារចល័ត/កម្មវិធីទូទាត់ចល័ត/ បិទលទ្ធភាពក្នុងការទទួលការទូទាត់សងប្រាក់ ជាបណ្តោះអាសន្នរហូតដល់អតិថិជនបើកគណនីជារូបិយប័ណ្ណប្រាក់រៀល (KHR)រួចរាល់។

អត្ថប្រយោជន៍គណនីប្រាក់រៀល (KHR)៖

  • ទទួលបានអត្រាការប្រាក់ខ្ពស់ (មិនគិតថ្លៃសេវាកម្ម ឬថ្លៃថែទាំគណនី)
  • ឥតគិតថ្លៃបើកគណនី
  • មិនតម្រូវការដាក់ប្រាក់តម្កល់ដំបូង
  • ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ និងដាក់ជូនប្រចាំខែ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។​

សូមអរគុណ!

 

សេចក្តីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់ អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា​ ឆ្នាំ 2025 !

ធនាគារ អ៊ូរី​ សូមជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់ចំពោះគណនីសន្សំតាមផែនការ​ និង​គណនីមានកាលកំណត់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៤​  ខែតុលា ឆ្នាំ 2025 ​ នេះតទៅ។
ខាងក្រោមនេះគឺជាអត្រាការប្រាក់លើប្រភេទគណនីដែលត្រូវបានកែប្រែ៖

1. គណនីសន្សំតាមផែនការ

 1.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់គណនីសន្សំតាមផែនការ សម្រាប់ឯកត្តជន
រយៈពេល (ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំ*
ប្រាក់រៀលប្រាក់ដុល្លារ
3-52.50%2.25%
6-113.25%2.50%
124.75%3.85%
13-235.00%3.95%
24-355.10%4.05%
365.30%4.15%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។

2.2 សម្រាប់ស្ថាប័ន

អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ស្ថាប័ន
រយៈពេល (ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំ*
រៀល
ដុល្លារអាមេរិក
3-52.50%2.00%
6-113.25%2.50%
124.75%3.85%
13-235.00%3.95%
24-355.10%4.05%
365.30%4.15%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។

2.​ គណនីសន្សំតាមផែនការផ្លឹស

 2.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឯកត្តជន
រយៈពេល
(ខែ)
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.25%2.00%
6-113.00%2.25%
124.50%3.60%
13-234.75%3.70%
24-354.85%3.80%
365.05%3.90%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។

2.2 សម្រាប់ស្ថាប័ន

រយៈពេល
(ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.25%1.75%
6-113.00%2.25%
124.50%3.60%
13-234.75%3.70%
24-354.85%3.80%
365.05%3.90%
អនុវត្តចាប់ពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 រហូតដល់មានការជូនដំណឹងជាថ្មី។

3.គណនីចម្រើនទ្រព្យ

3.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់សម្រាប់ឯកត្តជន
រយៈពេល (ខែ)គណនីចម្រើនទ្រព្យ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ខែ
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
1-23.00%3.00%n.an.a
3-53.50%3.25%3.25%3.00%
6-114.25%3.50%4.00%3.25%
125.45%4.00%5.20%3.75%
13-235.70%4.50%5.45%4.25%
24-355.80%4.50%5.55%4.25%
366.10%4.60%5.85%4.35%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់សម្រាប់ឯកត្តជន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារ
245.65%4.35%
365.95%4.45%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

3.2 សម្រាប់ស្ថាប័ន

អត្រាការប្រាក់សម្រាប់ស្ថាប័ន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ខែ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
1-22.50%2.00%n.an.a
3-53.50%3.00%3.25%2.75%
6-114.25%3.50%4.00%3.25%
125.45%4.00%5.20%3.75%
13-235.70%4.50%5.45%4.25%
24-355.80%4.50%5.55%4.25%
366.10%4.60%5.85%4.35%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់សម្រាប់ស្ថាប័ន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារ
245.65%4.35%
365.95%4.45%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

4.គណនីចម្រើនទ្រព្យផ្លឹស

ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
36 ខែ6.00%4.50%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។
រយៈពេល និងអត្រាការប្រាក់បិទគណនីមុនកាលបរិច្ឆេទកំណត់
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
<12 ខែ1%1%
12 – 23 ខែ5.45%4.00%
24 – 35 ខែ5.80%4.50%
អនុវត្តចាប់ពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 រហូតដល់មានការជូនដំណឹងជាថ្មី។

សម្រាប់ព័ត៌មានលម្អិត: 023 963 333 / 081 331 333

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ប្រកាសលុបបំណុលទាំងស្រុង ដល់យោធិនពលី និងចូលរួមបរិច្ចាគដល់ វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកចំនួន៥ ខេត្ត

ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ — ក្នុងស្មារតីសាមគ្គីភាព ទំនួលខុសត្រូវសង្គម និងស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និង ធនាគារជាតិនៃកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានសម្រេច លុបបំណុលទាំងស្រុង សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី និង​លុបចោលបំណុល តាមករណីជាក់ស្តែង សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពិការ និង​រងរបួស ។

លើសពីនេះទៀត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក រួមជាមួយបុគ្គលិកទាំងអស់ ក៏បានចូលរួមបរិច្ចាគជាស្បៀងដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកតាមរយៈអាជ្ញាធរខេត្តសំខាន់ៗចំនួន ៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមមាន៖ ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់។

រូបភាពពីសាលាខេត្តសៀមរាប

ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំពោះប្រជាជនកម្ពុជា និងបង្ហាញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់ស្ថាប័នក្នុងការចូលរួមចំណែកជួយដល់ការស្ដារ និងរក្សាសុវត្ថិភាពសង្គមជាតិ ក្រោមពាក្យស្លោក ធនាគារ​ អ៊ូរី នៅជាមួយប្រជាជនកម្ពុជា

«ភាពមានទំនួលខុសត្រូវរបស់យើងមិនមែនត្រឹមតែផ្ដោតលើសេវាកម្មហិរញ្ញវត្ថុនោះទេ ប៉ុន្តែជាកាតព្វកិច្ចរបស់យើងក្នុងការឈរនៅជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ ធនាគារ អ៊ូរី ប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកជាវិជ្ជមានជាបន្តបន្ទាប់ដល់សង្គម ហើយនឹងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជួយគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសហគមន៍ដែលរងផលប៉ះពាល់។»។ ប្រសាសន៍របស់លោក សុន ឆុល ស៊ូ (Shon Cheol Su) អគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

រូបភាពពីសាលាខេត្តបន្ទាយមានជ័យ

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែមិថុនា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 144 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 534 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុបជាង 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1.1 ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 742 លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

ទាញយកកម្មវិធី WOORI BANK Mobile

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង